អាមេរិកៈ បើតាមក្រុមវេជ្ជបណ្ឌិត បានអះអាងក្នុងវិដេអូមួយរយៈពេល ១០នាទី ដែលបានចេញផ្សព្វផ្សាយ នៅលើគេហទំព័រ Youtube ថា បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton ទទួលរងជំងឺវង្វេងដោយសារសរសៃឈាមខួរក្បាល ដែលស្ថានភាពនេះ អាចឲ្យលោកស្រី សល់ពេលមួយឆ្នាំដើម្បីរស់។ នេះបើយោងតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមរបាយការណ៍ Daily Express បានឲ្យដឹងថា លោកស្រី Hillary Clinton បានធ្វើការច្រានចោល ពាក់ព័ន្ធនឹងព័ត៌មាន ដែលលើកទ្បើងថា បញ្ហាកំណកឈាមកាលឆ្នាំ ២០១២ បានបណ្ដាលឲ្យលោកស្រី មានស្ថានភាពជំងឺធ្ងន់ធ្ងររហូតដល់ពេលសព្វថ្ងៃ។
ការអះអាងដ៏ចម្រូងចម្រាសនេះ បានកើតទ្បើងចុងក្រោយ បន្ទាប់ពីសាស្រ្តាចារ្យនៅសាលារៀនវេជ្ជសាស្រ្ត របស់អាមេរិក ដែលបានបង្ហោះវិដេអូរបស់ខ្លួន ដោយនិយាយពីបញ្ហាសុខភាពរបស់លោកស្រី លើគេហទំព័រ Youtube ដោយមិនបញ្ចេញឈ្មោះ។
នៅក្នុងវីដេអូលើគេហទំព័រ YouTube ដែលមានរយៈពេល ១០នាទី បាននិយាយថា ដោយមើលតាម ការស្កេនខួរក្បាល និងឯកសារកត់ត្រាវេជ្ជសាស្រ្តរបស់លោកស្រី Clinton គឺសាស្រ្តាចារ្យវេជ្ជបណ្ឌិត បានអះអាងថា ជំងឺលោកស្រី Clinton ទំនងជាមិនអាចរស់នៅលើសពី ១៨ ខែទ្បើយ៕
https://youtu.be/zllIDyNKoKk
មតិយោបល់