អាមេរិកៈ តាមប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានចូលមកកាន់ព្រះវិហារបាទីស្ទមួយ ក្នុងរដ្ឋតិចសាស់ រួចបានបាញ់សម្លាប់អ្នកគោរបូជានៅទីនោះ យ៉ាងហោចណាស់ ២៤ នាក់ និងប្រហែល ២០ នាក់ទៀតបានរងរបួស កាលពីព្រឹកថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានកើតទ្បើងបន្ទាប់ពី ៥សប្តាហ៍ប៉ុណ្ណោះ នៃការបាញ់សម្លាប់ដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់អាមេរិក ដែលសោកនាដកម្មនោះ ក៏បានជំរុញឲ្យមានការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ក្រោមការដឹកនាំដោយផ្ទាល់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មានមនុស្សប្រមាណជា ៥០ នាក់ បានចូលមកគោរពបូជានៅក្នុងព្រះវិហារ មុននឹងខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារ។
សូមជំរាបថា ពាក់ព័ន្ធនឹងករណីនេះដែរ ខាងមន្រ្តីប៉ូលិសមិនទាន់អាចបញ្ជាក់ភ្លាមៗបានទេថា វាជាអំពើភេរវកម្ម ឬយ៉ាងណាទ្បើយ៕
មតិយោបល់