កូរ៉េៈ បើទោះបីជាមានការដាក់ទណ្ឌកម្ម ដោយអង្គកាសហប្រជាជាតិ ឬការគំរាមប្រើកម្លាំងយោធា ពីលោកខាងលិចយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចធ្វើឲ្យរបបក្រុងព្យុងយ៉ាង បញ្ឈប់ការផលិត និងអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនទ្បើយ។ តើអ្នកមានដឹងទេថា កូរ៉េខាងជើងបច្ចុប្បន្ន មានមីស៊ីលប្រភេទអ្វីខ្លះ? ដើម្បីជ្រាបច្បាស់ សូមមើល និងអានខាងក្រោមនេះទាំងអស់គ្នា៖
១. KN-17
-រយៈចម្ងាយ ៖ មិនទាន់ដឹង
-ស្ថានភាព ៖ ស្ថិតក្នុងដំណាក់កាលផលិត
-ចាប់ផ្ដើមដំណើរការ ៖ បាញ់សាកល្បងលើកដំបូងនៅខែមេសា ឆ្នាំ ២០១៧។

២. KN-15 (Pukkuksong-2)
-ប្រវែង ៖ ៩-១២ ម៉ែត្រ
-អង្កត់ផ្ចិត ៖ ប្រហែល ១.៥ ម៉ែត្រ
-រយៈចម្ងាយ ៖ ១,២០០- ២,០០០ គីឡូម៉ែត្រ
-ស្ថានភាព ៖ ស្ថិតក្នុងដំណាក់កាលផលិត
-ចាប់ផ្ដើមដំណើរការ៖ បាញ់សាកល្បងលើកដំបូងនៅខែកុម្ភៈ ឆ្នាំ ២០១៧។

៣. Hwasong-5
-ចាប់ផ្ដើមដំណើរការ ៖ ១៩៨៦
-ប្រវែង ៖ ១០.៩៤ ម៉ែត្រ
-ទម្ងន់ ៖ ៥,៨៦០ គីឡូក្រាម
-រយៈចម្ងាយ ៖ ៣០០ គីឡូម៉ែត្រ
-អង្កត់ផ្ចិត ៖ ០.៨៨ ម៉ែត្រ
-ស្ថានភាព ៖ ស្ថិតក្នុងប្រតិបត្តិការ។

៤. Hwasong-6
-ចាប់ផ្ដើមដំណើរការ ៖ ១៩៩២
-ប្រវែង ៖ ១០.៩៤ ម៉ែត្រ
-ទម្ងន់ ៖ ៦,០៩៥ គីឡូក្រាម
-អង្កត់ផ្ចិត ៖ ០.៨៨ ម៉ែត្រ
-រយៈចម្ងាយ ៖ ៥០០ គីឡូម៉ែត្រ
-ស្ថានភាព ៖ ស្ថិតក្នុងប្រតិបត្តិការ។

៥. Hwasong-7
-ចាប់ផ្ដើមដំណើរការ ៖ ១៩៩៤
-ប្រវែង ៖ ១៣.៥ ម៉ែត្រ
-ទម្ងន់ ៖ ៦,៤០០ គីឡូក្រាម
-អង្កត់ផ្ចិត ៖ ០.៨៨ ម៉ែត្រ
-រយៈចម្ងាយ ៖ ៨០០ – ១,០០០ គីឡូម៉ែត្រ
-ស្ថានភាព ៖ ស្ថិតក្នុងប្រតិបត្តិការ។

៦. KN-02
-ចាប់ផ្ដើមដំណើរការ ៖ ២០០៦
-ប្រវែង ៖ ៦.៤ ម៉ែត្រ
-ទម្ងន់ ៖ ២,០១០ គីឡូក្រាម
-អង្កត់ផ្ចិត ៖ ០.៦៥ ម៉ែត្រ
-រយៈចម្ងាយ ៖ ១២០ – ១៧០ គីឡូម៉ែត្រ
-ស្ថានភាព ៖ ស្ថិតក្នុងប្រតិបត្តិការ។
៧. KN-11
-ប្រវែង ៖ ៩ ម៉ែត្រ
-រយៈចម្ងាយ ៖ ៩០០ គីឡូម៉ែត្រ
-អង្កត់ផ្ចិត ៖ ១.៥ ម៉ែត្រ
-ស្ថានភាព ៖ ស្ថិតក្នុងដំណាក់កាលផលិត។
៨. No Dong
-ចាប់ផ្ដើមដំណើរការ ៖ ១៩៩៤
-ប្រវែង ៖ ១៦.២ ម៉ែត្រ
-ទម្ងន់ ៖ ១៦,៥០០ គីឡូក្រាម
-អង្កត់ផ្ចិត ៖ ១.៣៦ ម៉ែត្រ
-រយៈចម្ងាយ ៖ ១,២០០ – ១,៥០០ គីឡូម៉ែត្រ
-ស្ថានភាព ៖ ស្ថិតក្នុងប្រតិបត្តិការ។
៩. Musudan
-ប្រវែង ៖ ១២ ម៉ែត្រ
-ទម្ងន់ ៖ ១,៩០០០ – ២៦,០០០ គីឡូក្រាម
-អង្កត់ផ្ចិត ៖ ១.៥ – ២ ម៉ែត្រ
-រយៈចម្ងាយ ៖ ២ ៥០០ – ៤ ០០០ គីឡូម៉ែត្រ
-ស្ថានភាព ៖ ស្ថិតក្នុងដំណាក់កាលផលិត។
១០. Taepodong-1
-ចាប់ផ្ដើមដំណើរការ ៖ ១៩៩០ ដល់ ១៩៩៨
-ប្រវែង ៖ ២៥.៥ – ៣២ ម៉ែត្រ
-ទម្ងន់ ៖ ២០,៧០០ គីឡូក្រាម
-អង្កត់ផ្ចិត ៖ ១.២៥ – ១.៣៦ ម៉ែត្រ
-រយៈចម្ងាយ ៖ ២.០០០ – ៥.០០០ គីឡូម៉ែត្រ។
១១. KN-08
-ប្រវែង ៖ ១៧.៥ – ១៩.៧៥ ម៉ែត្រ
-អង្កត់ផ្ចិត ៖ ១.៥ – ២ ម៉ែត្រ
-រយៈចម្ងាយ ៖ ៥,៥០០ – ១១,៥០០ គីឡូម៉ែត្រ
-ស្ថានភាព ៖ ស្ថិតក្នុងដំណាក់កាលផលិត។
១២. KN-14
-ប្រវែង ៖ ប្រហែល ១៧ ម៉ែត្រ
-អង្កត់ផ្ចិត ៖ ១,៥ – ២ ម៉ែត្រ
-រយៈចម្ងាយ ៖ ៨,០០០ – ១០,០០០ គីឡូម៉ែត្រ
-ស្ថានភាព ៖ ស្ថិតក្នុងដំណាក់កាលផលិត។
១៣. Taepodong-2
-ប្រវែង ៖ ៣២ ម៉ែត្រ
-អង្កត់ផ្ចិត ៖ ២,៤ ម៉ែត្រ
-ទម្ងន់ ៖ ៦៤,៣០០ គីឡូក្រាម
-រយៈចម្ងាយ ៖ ៤,០០០ – ១៥,០០០ គីឡូម៉ែត្រ
-ស្ថានភាព ៖ សាកល្បងរួចរាល់។
១៤. KN-01
-ប្រវែង ៖ ៧,៣៦ ម៉ែត្រ
-ទម្ងន់ ៖ ៣ ០០០ គីឡូក្រាម
-អង្កត់ផ្ចិត ៖ ៧៦០ មីលីម៉ែត្រ
-រយៈចម្ងាយ ៖ ១៦០ គីឡូម៉ែត្រ
-ស្ថានភាព ៖ ស្ថិតក្នុងប្រតិបត្តិការ៕
មតិយោបល់