ព័ត៌មានជាតិ

បង្ក្រាបទីតាំងហ្គេមខុសច្បាប់ ចាប់ខ្លួន២០នាក់

ភ្នំពេញ: មនុស្សប្រុសស្រី២០នាក់ ដែលទៅពពាក់ពពួនគ្នាសេបគ្រឿងញៀន នៅតំបន់ភូមិត្រពាំងឈូក នៅមុខពេទ្យលោកសង្ឃ ត្រូវបានសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋានខណ្ឌសែនសុខ ធ្វើការបង្ក្រាប និងឃាត់ខ្លួន រួមនឹងវត្ថុតាងមួយចំនួន។

ហេតុការណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង១៖៣០នាទី អធ្រាត្រចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការនេះ ចាប់បានមនុស្ស២០នាក់ ក្នុងនោះស្រី២នាក់ សម្ភារ:ដកហូតមាន ទូរហ្គេមប៉ាញ់ត្រីចំនួន២ទូរ ថ្នាំញៀនចំនួន២កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

គួរបញ្ជាក់ថា មួយរយ:ចុងក្រោយនេះ នគរបាលខណ្ឌសែនសុខ បានបើកយុទ្ធនាការណ៍ចុះជាប់ៗគ្នា ទាំងយប់ទាំងថ្ងៃ និងបាន ប្រមូលក្រុមក្មេងដែល តែងតែដើរចោរផ្ទះមកប្រមូលផ្តុំគ្នា ប្រើប្រាស់ គ្រឿងញៀននិង ខ្លះទៀតមកលេងល្បែងស៊ីសងខុសច្បាប់ ជាច្រើននាក់។

បច្ចុប្បន្នក្រុមអ្នកលេងល្បែងស៊ីសង និងអ្នកប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួន យកទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ចាត់ការតាមនិតិវិធី ចំណែកទូរហ្គេមប៉ាញ់ត្រី យកទៅរក្សារទុកនៅ សាលាខណ្ឌសែនសុខ៕

photo_2016-08-20_13-33-13 (2) photo_2016-08-20_13-33-13

មតិយោបល់