តួកគី: លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បាននិយាយអះអាងកាលពីថ្ងៃអាទិត្យថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតមានអាយុចន្លោះពី ១២ទៅ ១៤ឆ្នាំ ដែលពួកគេបានទទួលខុសត្រូវចំពោះការវាយប្រហារនៅពិធីអាពាហ៍ពិពាហ៍មួយកន្លែង នៅក្នុងទីក្រុង Gaziantep របស់ប្រទេសតួកគី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់និងរងរបួសជិត ១០០នាក់។ នេះបើយោងតាមការចេញផ្សាយដោសសារព័ត៌មាន Channel News Asia នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៦។
លោក Erdogan បាននិយាយនៅក្នុងអំឡុងពេលសន្និសីទកាសែតមួយពីរដ្ឋធានីអ៊ីស្តង់ប៊ុលថា ករណីបំផ្ទុះនេះគឺជាលទ្ធផលនៃការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលមានក្មេងអាយុចន្លោះពី ១២ទៅ ១៤ឆ្នាំតែប៉ុណ្ណោះ ដែលបានបំផ្ទុះគ្រាប់បែកនេះ។ ហើយលោកបានអះអាងម្តងហើយម្តងទៀតថា ការវាយប្រហារដំបូង ដែលបានបង្កឡើងដោយក្រុមរដ្ឋអ៊ីស្លាម។
សូមបញ្ជាក់ថា ករណីបំផ្ទុះខាងលើនេះ បានកើតឡើងនៅក្នុងទីក្រុង Gaziantep ដែលមានទីតាំងចម្ងាយប្រហែល ៩៥គីឡូម៉ែត្រ ស្មើនឹង ៦០ម៉ាយ ភាគខាងជើងនៃទីក្រុងអាឡេប៉ូជាប់ព្រំប្រទល់របស់ស៊ីរី ដែលហែកហួរដោយសង្គ្រាមឥតឈប់ឈរ៕
មតិយោបល់