ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

របាយការណ៍ថ្មីអះអាងថា iPhone 7 មាន ៣ម៉ូដែល ក្នុងនោះមាន ១ម៉ូដែល បំពាក់កាមេរ៉ាភ្លោះ

ចិនៈ ប្រភពព័ត៌មានថ្មីចុងក្រោយបានបង្ហាញឲ្យដឹងថា iPhone ជំនាន់ថ្មី ដែលត្រូវបានគេជឿជាក់ថា ជា iPhone 7 នោះគឺមាន ៣ម៉ូដែល ដោយក្នុងនោះមាន ១ម៉ូដែលមានកាមេរ៉ាភ្លោះ។

គេហទំព័រសារព័ត៌មានបច្ចេកវិទ្យា MacOtakara បានចុះផ្សាយថា ក្រុមហ៊ុន Apple បានផលិត iPhone ជំនាន់ថ្មី ៣ម៉ូដែលផ្សេងគ្នា ហើយនឹងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី០៧ ខែកញ្ញា ខាងមុខនេះ ប៉ុន្តែគេហទំព័រ សារព័ត៌មានបច្ចេកវិទ្យាជប៉ុនមួយនេះ មិនបានបញ្ជាក់ថា iPhone ទាំង ៣ម៉ូដែល នឹងបង្ហាញខ្លួនព្រមគ្នា ឬមួយយ៉ាងណានោះទេ ខណៈដែលព័ត៌មានចចាមអារ៉ាមកន្លងមក បានអះអាងថា iPhone 7 Pro ត្រូវបាន Apple រក្សាទុកជាការសម្ងាត់ និងមិនបង្ហាញខ្លួននៅក្នុងឆ្នាំនេះឡើយ។

iPhone 7 ទាំង ៣ម៉ូដែលនោះ រួមមាន iPhone 7 , iPhone 7 Plus និង iPhone 7 Pro។ ក្នុងចំណោម iPhone ទាំង ៣ម៉ូដែលនេះ មានតែ iPhone 7 Pro មួយប៉ុណ្ណោះ ដែលបំពាក់នូវកាមេរ៉ាភ្លោះ។

គួរបញ្ជាក់ផងដែរថា ប្រភពព័ត៌មានចុងក្រោយ បានបញ្ជាក់ឲ្យដឹងថា Apple នឹងបង្ហាញវត្តមាន iPhone ជំនាន់ថ្មីនៅថ្ងៃទី០៧ ខែកញ្ញា ហើយចាប់ផ្ដើមដាក់ឲ្យបញ្ជាទិញទុកមុនក្រោយពីប្រកាសបង្ហាញបាន ២ថ្ងៃ និងចេញលក់ជាផ្លូវការនៅថ្ងៃទី២៣ ខែកញ្ញា៕

photo_2016-08-22_07-34-33

មតិយោបល់