ថៃៈ តាមការបញ្ជាក់របស់អភិបាលខេត្តឈៀងរ៉ៃ បានឲ្យដឹងដឹងថា អតីតទាហានជើងទឹកថៃម្នាក់ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះក្មេងប្រុស ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ បានស្លាប់បាត់ជីវិត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨។
អ្នកមុជទឹកម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាមន្រ្តីកងទ័ពជើងទឹកចូលនិវត្តន៍ថ្នាក់ទី១ ឈ្មោះ Saman Kunam បានស្លាប់បាត់បង់ជីវិត នៅតាមផ្លូវចេញពីរូងភ្នំ Tham Luang បន្ទាប់ពីរូបគាត់បានស្ពាយបំពង់អុកស៊ីសែន ចូលទៅក្នុងរូងភ្នំ កាលពីយប់ថ្ងៃព្រហស្បតិ៍។
ដោយលោកអភិបាល បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «វាគឺជាដំណឹងដ៏ក្រៀមក្រំ ដែលជាអតីតយោធាថៃ ដែលបានស្ម័គ្រចិត្ត ទៅជួយសង្គ្រោះក្មេងៗ ដែលជាប់ក្នុងរូងភ្នំ បានស្លាប់កាលពីយប់ម៉ិញ៕
មតិយោបល់