ចិន: អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា រថយន្តពីរគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ បន្ទាប់ពីស្ពានមួយនៅតំបន់ Xiushui ខេត្ត Jiangxi ភាគខាងកើតប្រទេសចិន បានបាក់រលំ កាលពីល្ងាចថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្ស ៣នាក់និង ២នាក់ទៀតរងរបួស។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការដួលរលំស្ពាននេះ បានកើតឡើងនៅម៉ោងប្រហែល ៨និង៣០នាទីរសៀល នៅពេលដែលមានរថយន្តពីរគ្រឿង ដែលបានកំពុងតែធ្វើដំណើរនៅលើស្ពាននេះ ក៏បានធ្លាក់ចូលទឹកទន្លេតែម្តង។
មនុស្សពីរនាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរបស់ប្រជាជននៅក្នុងតំបន់នោះតាមរយៈក្រុមអ្នកជួយសង្គ្រោះ។ ដោយឡែក អ្នកដំណើរទាំងបីនាក់ជាប់នៅក្នុងរថយន្តនោះ ត្រូវបានគេអះអាងថា បានស្លាប់ហើយ។ រីឯការស៊ើបអង្កេតគឺកំពុងតែដំណើរការ៕
មតិយោបល់