មីយ៉ាន់ម៉ា: បើយោងតាមប្រភពព័ត៌មាននៅក្នុងស្រុកបានឲ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង Yangon ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើសមយុទ្ធសុវត្ថិភាពកាលពីយប់ថ្ងៃអាទិត្យ ក្នុងអំឡុងពេលដែលមានសញ្ញាស៊ីរែនដែលជាសំឡេងរោទិ៍មួយ ត្រូវបានផ្ទុះឡើងយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦នេះ។
ស្ថានទូតអាមេរិក បានប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកដៃ ក្នុងការធ្វើសមយុទ្ធនេះ ដែលបានបង្កឱ្យមានប្រព័ន្ធភ្លើងនិងប្រព័ន្ធសំឡេងរោទិ៍របស់ស្ថានទូត នៅជុំវិញតំបន់នោះ នៅវេលាម៉ោងជាង ៨រសៀល ម៉ោងក្នុងស្រុក។
តាមប្រភពដដែលបានឱ្យដឹងថា វាត្រូវបានគេជឿថា មានករណីបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅជិតស្ថានទូត ប៉ុន្តែផ្ទុយទៅវិញមានការពន្យល់មកថា ជាការធ្វើសមយុទ្ធសុវត្ថិភាពតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ស្ថានទូតអាមេរិក បានសុំអភ័យទោសសម្រាប់ការមិនបានជូនដំណឹងដល់ប៉ូលិសទុកជាមុន។ ហើយការសន្និសីទកាសែតបកស្រាយរឿងនេះ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះតែម្តង៕

មតិយោបល់