អាមេរិកៈ សេតវិមានបានស្វាគមន៍ជំនួបសម្ងាត់រវាងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងលោក ស៊ី ជីនពីងប្រធានាធិបតីចិនថា បានបង្ហាញពីលទ្ធផលផ្លែផ្កា នៅមុនពេលកិច្ចចរចាដ៏ធំមួយរវាងអាមេរិក និងកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨។
សម្រាប់ដំណើរទស្សនកិច្ចលើកនេះ ត្រូវបានគេមើលឃើញថា គឺជាការខិតខំប្រឹងប្រែងរបស់លោក គីម ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន មុនពេលជំនួបអន្តរកូរ៉េ ដែលគ្រោងនឹងធ្វើឡើងនាខែមេសាខាងមុខនេះ។
យ៉ាងណាមិញ បើទោះបីជានៅក្រុងវ៉ាស៊ីនតោន បានមើលឃើញជំនួបនេះ លេចចេញជាផ្លែផ្កាយ៉ាងណាក៏ដោយ ក៏ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តរក្សាជំហររបស់ខ្លួន ក្នុងការដាក់សម្ពាធជាអតិបរមាប្រឆាំងនឹងកូរ៉េខាងជើងផងដែរ៕
មតិយោបល់