ព័ត៌មានជាតិ

លោកប៉ា សុជាតិវង្សបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មីនៅវត្តព្រែកឯងកំពស់៤២ម៉ែត្រ

ភ្នំពេញ: អភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្សនៅព្រឹកថ្ងៃទី២៣ មេសានេះ បាននឹងកំពុងអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មីនៅវត្តព្រែកឯង ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយមានមន្ត្រីរាជការនិងប្រជាពលរដ្ឋ ពុទ្ធបរិស័ទជាច្រើនរយនាក់ចូលរួម។   

ព្រះវិហារថ្មី ដែលនឹងត្រូវកសាងឡើងនេះមានកម្ពស់៤២ម៉ែត្រ បណ្តោយ២៦ម៉ែត្រនិងទទឹង១២ម៉ែត្រមាន២ជាន់ ទុកជាសេនាសន:ទានសម្រាប់ព្រះសង្ឃធ្វើជាសង្ឃកម្មផ្សេងៗ មានឧបោសថកម្ម កឋិនកម្ម អព្ភានកម្ម បរិវាកម្ម ក្នុងវិស័យព្រះពុទ្ធសាសនាឲ្យបានរុងរឿងជានោច្ចនិរន្ត សម្រាប់ជាទីកន្លែងគោរពសក្ការ:បូជាព្រះសង្ឃ និងគ្រហស្ថទូទៅ៕

  
  
  
  

មតិយោបល់