វេណេហ្ស៊ុយអេទ្បាៈ ទីភ្នាក់ងារព័ត៌មានស៊ិនហួ ថ្ងៃទី២៩ ខែកក្កដានេះ បានឲ្យដឹងថា រុស្ស៊ី និងវេណេហ្ស៊ុយ អេទ្បា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនថាមពល ដែលជាផ្នែកមួយនៃការសហការគ្នារវាង ក្រុមហ៊ុនប្រេងរដ្ឋ PDVSA នៃវេណេហ្ស៊ុយអេទ្បា និងក្រុមហ៊ុន Rosneft រុស្ស៊ី។
កិច្ចប្រជុំនៅវិមានប្រធានាធិបតី ក្នុងទីក្រុង Caracas ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro និងរដ្ឋមន្ត្រីក្រសួងប្រេង លោក Eulogio del Pino ព្រមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Rosneft លោក Igor Sechin បានចុះកិច្ចព្រមព្រៀងនេះជាផ្លូវការ។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន PDVSA និង Rosnest នេះផ្តោតលើការផលិតរួមគ្នាមួយ នៅក្នុងឧស្សាហ កម្មប្រេងឧស្ម័ន និងប្រេងឥន្ធនៈគីមី៕
មតិយោបល់