ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សកម្មប្រយុទ្ធ ៤០នាក់ត្រូវសម្លាប់ ក្នុងប្រតិបត្ដិការយោធានៅប៉ាគីស្ថាន

ប៉ាគីស្ថានៈ សេចក្តីថ្លែងការណ៍កងទ័ពមួយ បាននិយាយថា យ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធ ៤០ នាក់ ត្រូវបានសម្លាប់ និង ២១ នាក់ទៀតរងរបួស ក្នុងប្រតិបត្តិការយោធា ដែលកំពុងបន្តនៅតំបន់កុលសម្ព័ន្ធ Khyber ភាគពាយ័ព្យរបស់ប៉ាគីស្ថាន ក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

បើតាមអ្នកនាំពាក្យស្នងការដ្ឋានកងទ័ពប៉ាគីស្ថាន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា កន្លែងលាក់ខ្លួន របស់ពួកសកម្មប្រយុទ្ធ ៤៣ នាក់ ត្រូវបានបំផ្លាញផងដែរ សម្រាប់ការវាយលុកប្រដាប់អាវុធនៅល្អាង Rajgal នៃតំបន់ Khyber ដែលជាតំបន់កុលសម្ព័ន្ធពាក់កណ្តាលស្វយ័ត ស្ថិតនៅតាមបណ្តោយព្រំដែនប៉ាគីស្ថាន និងអាហ្គានីស្ថាន។

ការវាយប្រហារនេះ ត្រូវបានធ្វើទ្បើងដោយប្រតិបត្ដិការកងកម្លាំងពីលើអាកាស និងគោកក្នុងតំបន់ល្អាង Rajgal ចាប់តាំងពីថ្ងៃទី ១៦ ខែសីហា ដើម្បីពង្រឹងការដាក់ពង្រាយកងទ័ព និងប្រសិទ្ធិភាពការពារប្រឆាំង ព្រមទាំងពិនិត្យមើលចលនាភេរវករ នៅតាមបណ្តោយភ្នំ និងស្ថានភាពអាកាសធាតុទាំងអស់ ក្នុងតំបន់ Khyber ផងដែរ៕

40 militants killed in NW Pakistan military operation1

មតិយោបល់