ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

UN ផ្តល់ជំនួយដំបូង ៧២លានដុល្លារ ដល់ប្រទេសអេក្វាទ័រ ដែលរងគ្រោះរញ្ជួយដីដ៏អាក្រក់

អេក្វាទ័រ: អង្គការសហប្រជាជាតិបាន សម្រេចផ្តល់ជំនួយបន្ទាន់ ចំនួន ៧២លានដុល្លារអាមេរិក ដល់ប្រទេសអេក្វាទ័រ ដែលបានរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៨ កាលពីសប្តាហ៍មុន និងបណ្តាលឲ្យ រងការវិនាសហិនហោច លើគ្រប់វិស័យជាពិសេស គឺទុក្ខវេទនារបស់ប្រជាជន។ នេះបើតាមការ ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦។

ក្រៅពីការរញ្ជួយដីម្តងហើយម្តងទៀតនោះ ចំនួនមនុស្សស្លាប់ដែលបានបង្កឡើងដោយគ្រោះរញ្ជួយដី លើកទីមួយនោះ ក៏បានកើនឡើងដល់ ៦០២នាក់ផងដែរ ស្របពេលដែលមនុស្សជិត ៥,៤០០នាក់រងរបួស និង ១៣០នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ។ បន្ថែមពីនេះទៀត ប្រជាជន ២៦,០៩១នាក់ កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន បន្ទាប់ពីអគារ ៦,៩៩៨ រងការបំផ្លាញទាំងស្រុង និង២,៧៤០ រងការខូចខាត៕

 

photo_2016-04-23_10-03-12 photo_2016-04-23_10-03-13

មតិយោបល់