ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ចសង្កាត់ទឹកថ្លា ចាប់បានមុខសញ្ញា ឆក់កាបូប និងអ្នកទទួលផលចោរកម្ម ៤នាក់

ភ្នំពេញ: ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ចេញរបាយការណ៍ស្តីពី ពីការការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុង២ករណី នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ដោយម្នាក់ឃាត់ខ្លួនបានដោយការសហការណ៍ជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ។

យោងតាមសម្តី អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក ហុង បាបប្រាប់ថា ករណីទី១ ពីបទ ទទួលផលចោរកម្ម ទិញម៉ូតូ ដែលជនសង្ស័យទី១ ឈ្មោះ កាន វីត ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិដើមស្វាយ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ និងជនសង្ស័យទី២ ឈ្មោះ សុខ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅស្រុកបរសេក ខេត្តកំពង់ស្ពឺ ។

លោកបន្តថា ករណីទី២ ពីបទលួច ឆក់កាបូប នាវេលាម៉ោង ៧ យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅចំនុចផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ ដោយជនសង្ស័យទី១ ឈ្មោះ មួន រតន: ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងជនសង្ស័យទី២ ឈ្មោះ ហេង សុខហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់។ ក្រោយពីពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតវត្ថុតាង និងកាបូបជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នគរបាលរដ្ឋបាលទឹកថ្លាបានឃុំខ្លួន និងធ្វើការសាកសួរ ជនសង្ស័យដើម្បីក៏សាងសុំណុំរឿងបញ្ចូនទៅតុលាការ៕

photo_2016-04-23_10-16-18

មតិយោបល់