ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អភិបាលខេត្តម្នាក់ស្លាប់ជាមួយនឹងទាហ៊ាន៤៩នាក់ នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន: ក្រសួងមហាផ្ទៃបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារថា ពួកសកម្មប្រយុទ្ធតាលីបង់ដល់ទៅ៥០នាក់ រួមទាំងលោកអភិបាលខេត្ត Ghor ភាគខាងលិច(អភិបាលខេត្តតែងតាំងដោយគ្មានការបោះឆ្នោត) ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦ ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ពួកឧទ្ទាមសរុប ៥០នាក់រួមទាំងលោក Mullah Ahmad Shah Ghori ដែលជាអភិបាលនៃក្រុមតាលីបង់ខេត្ត Ghor ភាគខាងលិច ត្រូវបានសម្លាប់បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលបានវាយប្រហារជាបន្តបន្ទាប់តាមអាកាស នៅក្នុងស្រុក Pashtunkot នៅជាប់ជាមួយខេត្ត Faryab កាលពីល្ងាចថ្ងៃច័ន្ទ» ។

សេចក្តីថ្លែងការណ៍នេះបានអះអាងថា អាវុធ និងគ្រាប់រំសេវរបស់ពួកសកម្មប្រយុទ្ធ ជាច្រើនត្រូវបានបំផ្លាញផងដែរ នៅក្នុងការវាយឆ្មក់តាមអាកាស ។ ពួកសកម្មប្រយុទ្ធតាលីបង់ដែលសកម្មនៅក្នុងផ្នែកខ្លះក្នុងខេត្ត Faryab ជាប់ខេត្ត Ghor មិនទាន់ធ្វើអត្ថាធិប្បាយនៅលើរបាយការណ៍នេះទេ៕

Afghan 1

maxresdefault

មតិយោបល់