តៃវ៉ានៈតុលាការតៃវ៉ាន់កាលពីថ្ងៃសុក្រ បានផ្តន្ទាទោសបុរសបួននាក់ និងស្ត្រីម្នាក់ ឱ្យជាប់ពន្ធនាគារមួយជីវិតពីបទឃាតកម្ម និងរំលោភក្មេងស្រីសិស្សសាលាកាលពីខែឧសភាឆ្នាំមុន។
គួររំឮកថា ក្មេងស្រីសិស្សសាលានៅក្រុងតំបន់ក្រុងHsinchu មានការឈ្លោះប្រកែកគ្នា ជាមួយស្ត្រីវ័យ២៧ឆ្នាំមាន នាមត្រកូលឈ្មោះ Huang។
ស្ត្រីនាមក្រកូល Huang ម្នាក់នោះ បានប្រាប់ប្តីរបស់ខ្លួនឈ្មោះ លីន រួមជាមួយមិត្តភក្តិប្រុសចំនួន៣នាក់ទៀត ដែលបានយកក្មេងស្រីនេះពីរកន្លែង អ៊ីនធឺណិត ទៅឧទ្យានមាត់ទន្លេ ដែលជាកន្លែងពួកគេបានចាប់រំលោភក្មេងស្រីកូនសិស្សសាលា រួចហើយបានដើរចាកចេញពីកន្លែងកើតហេតុ។
នៅថ្ងៃបន្ទាប់ ពួកគេបានវិលត្រឡប់មកកន្លែងកើតហេតុវិញ ហើយបានរកឃើញក្មេងស្រីនេះបានស្លាប់បាត់បង់ជីវិត ៕
មតិយោបល់