ព័ត៌មានជាតិ

បោះឆ្នោតគាំទ្រ! ស្នាដៃជ័យលាភី១០នាក់ ត្រូវបានបង្ហោះលើផេកសម្ដេចតេជោ

ភ្នំពេញ: ស្នាដៃរបស់បេក្ខភាពជ័យលាភី១០រូប ត្រូវបានរកឃើញសម្រាប់កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី៧ បន្ទាប់ពីដាក់ឲ្យសាធារណ:ជនបោះឆ្នោតគាំទ្រនៅលើគេហទំព័ររបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហានេះ ស្នាដៃរបស់ពួកគេ ក៏បានបង្ហោះនៅលើទំព័រហ្វេសប៊ុកសម្ដេច ដើម្បីឲ្យសាធារណ:ជនបន្តធ្វើការបោះឆ្នោតគាំទ្រ(Like) ក្នុងការជ្រើសរើសយកបេក្ខភាពលេខ១។

បើតាមហ្វេសប៊ុកសម្ដេចតេជោ ឲ្យដឹងថា “នៅពេលនេះ សាធារណ:ជនអាចបោះឆ្នោតជ្រើសរើស (Like) ជ័យលាភីលេខ១ (Top-1) នៅលើ Facebook សម្តេចតេជោ ជាបន្តទៀត ចាប់ពីថ្ងៃទី (២៤-២៦ ខែសីហា ឆ្នាំ២០១៦) ដែលបិទឈប់រាប់នៅម៉ោង៦:០០ ល្ងាច! សូមសាធារណ:ជន ចូលរួមបោះឆ្នោតគាំទ្របេក្ខជន ឬបេក្ខនារីគំរូណាមួយ ដែលមានស្នាដៃគំរូល្អដល់សង្គមជាតិ ពិតប្រាកដ”

បេក្ខភាពជ័យលាភីទាំង១០ ឬ Top10 ក្នុងនោះ លើផ្នែកអត្ថបទ និងកំណាព្យ មានទី១-បេក្ខជន សំ រិទ្ធី ប្រធានបទ សំរាម ទី២-បេក្ខជន សាត ឌិច ប្រធានបទ តំណក់ឈាមមាស ទី៣-បេក្ខជន សាន ម៉េងហុង ប្រធានបទ គុណសម្បត្តិនៃវប្បធម៌សន្តិភាពនៅក្នុងសង្គមខ្មែរ ទី៤-បេក្ខជន ស៊ិន សុផុន ប្រធានបទ ខ្ញុំជាយុវជនមិនភ្លេចគុណសម្តេចតេជោ និងលោកជំទាវ និងទី៥-បេក្ខជន ហ៊ុន រស្មី ប្រធានបទ កំព្រាតែកាយ មិនកំព្រាចិត្ត។ ចំណែកលើផ្នែកវីដេអូ ទី១-បេក្ខជន ប៊ុន គឹមយ៉ុង ប្រធានបទ យុវជនជាទំពាំងស្នងឫស្សី ទី២-បេក្ខនារី សាន ហ្គេចហ៊ូង ប្រធានបទ រីករាយជាមួយអ្វីដែលយើងមាន ទី៣-បេក្ខជន ហ៊ុន សុងហេង ប្រធានបទ ឧបត្ថម្ភតិច ប្រសើរជាងមិនជួយ ទី៤-បេក្ខជន ធី ឡុងហេង ប្រធានបទ សកម្មភាពស្ម័គ្រចិត្ត កាបរិច្ចាគ និង ពិនិត្យសុខភាពឥតគិតថ្លៃដល់ជនក្រីក្រ។ ជាមួយគ្នានេះ ផ្នែកគំនូរបានលើបេក្ខនារី ស្រ៊ឺ សុផាត ប្រធានបទ ស្នាដៃដែលខ្វះ អ្នកបង្រៀន។

គួរជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បែងចែកជា២ដំណាក់កាល រួមមាន ដំណាក់កាលទី១ ជាដំណាក់កាលដាក់ឲ្យសាធារណ:ជនបោះឆ្នោតនៅលើគេហទំព័ររបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីស្វែងរកជ័យលាភី១០នាក់ ឬTop10។ ដំណាក់កាលទី២ បេក្ខជនដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេចំនួន១០នាក់នោះ ត្រូវបានយកទៅបោះឆ្នោតប្រកួតប្រជែងនៅក្នុងទំព័រហ្វេសប៊ុកសម្ដេចតេជោ រយ:ពេល២ថ្ងៃបន្ថែមទៀត ទើបប្រកាសពីបេក្ខជនទទួលជ័យលាភី។

សូមអញ្ជើញអាន និងទស្សនានូវស្នាដៃរបស់បេក្ខភាពជ័យលាភីទាំង១០ ដូចមានខាងក្រោមនេះ៖

Top10_Samdech Tech_HunSen_24-08-16

គំនូរៈ ស្នាដៃដែលខ្វះអ្នកបង្រៀន_ស្រ៊ីសុផាត

អត្ថបទ និងកំណាព្យ កំព្រាតែកាយ មិនកំព្រាចិត្ត_ហ៊ុនរស្មី

អត្ថបទ និងកំណាព្យ ខ្ញុំជាយុវជនមិនភ្លេចគុណសម្តេចតេជោ និងលោកជំទាវ_ស៊ិនសុផុន

អត្ថបទ និងកំណាព្យ គុណសម្បត្តិនៃវប្បធម៌សន្តិភាពនៅក្នុងសង្គមខ្មែរ_សានម៉េងហុង

អត្ថបទ និងកំណាព្យ តំណក់ឈាមមាស_សាតឌិច

អត្ថបទ និងកំណាព្យ សំរាម_សំរិទ្ធី

មតិយោបល់