ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបង្កឲ្យស្លាប់និងរងរបួស ២១នាក់ និង៦៦ចេតិយរងការខូចខាត

មីយ៉ាន់ម៉ាៈ គ្រោះរញ្ជួយដី កម្រិត ៦,៨ រ៉ិចទ័រវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានបំផ្លាញវត្តអារាមជាច្រើននៅក្នុងទីក្រុងបុរាណបាកាន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់១នាក់ និងរបួស២០នាក់។
យោងតាម ការស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា ការរញ្ជួយដីនេះបានវាយប្រហារចម្ងាយ ២៥គីឡូម៉ែត្រភាគខាងលិច នៃក្រុង Chauk ក្នុងជម្រៅ៨៤គីឡូម៉ែត្រ។

ការញ័ររញ្ជួយនេះត្រូវបានរាលដាលទៅឆ្ងាយដល់ប្រទេសថៃ បង់ក្លាដែស និងប្រទេសឥណ្ឌាបង្កឲ្យមានការភ័យខ្លាចដល់អ្នកស្រុក រត់ចេញពីអគារមកនៅតាមដងផ្លូវ។

អ្នកនាំពាក្យនាយកដ្ឋានបុរាណវិទ្យាបានប្រាប់ BBC ថា យ៉ាងហោចណាស់ ៦៦ចេតិយនៅក្នុងទីក្រុងបុរណបាកាន ត្រូវបានរងការខូចខាត ។

បុរសវ័យ២២ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងនៃ Pakokku ដោយសារតែការបាក់រលំអគារមួយ។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC នៅមីយ៉ាន់ម៉ា លោកJonah Fisherបាននិយាយថា រាជធានីបុរាណមួយនេះ គឺជាតំបន់ទេសចរធំមួយ ដែលមាន ប្រាសាទបែបព្រះពុទ្ធសាសនារាប់ពាន់កន្លែង ហើយការរញ្ជួយដីញឹកញាប់បានកើតមានឡើងនៅកណ្តាលប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យប្រាសាទជាច្រើនកន្លែងរងការខូចខាត។

អគារខ្ពស់ៗត្រូវបានញ័ររញ្ជួយ នៅទីក្រុង Yangon ដែលជាទីក្រុងធំបំផុតប្រទេសមីយ៉ាន់ម៉ា ទីក្រុងបាងកកប្រទេសថៃ និងទីក្រុង Kolkata ក្នុងប្រទេសឥណ្ឌា ដែលជាកន្លែងផ្តល់សេវាផ្លូវរថភ្លើងក្រោមដីត្រូវបានផ្អាកជាបណ្តោះអាសន្ន ។

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២០នាក់បានរងរបួសនៅក្នុងរដ្ឋធានីដាកា ប្រទេស បង់ក្លាដែស នៅពេលដែលពួកគេបានភៀសខ្លួនចេញអគារ៕

myamarmyamar.jpg1myamar.jpg2myamar.jpg3bhukamp-5-580x395bhukamp-4c1_1069977_160824193508_620x413

មតិយោបល់