ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទឹកជំនន់នៅឥណ្ឌា សម្លាប់មនុស្សជាង៣០០នាក់ និងរាប់លាននាក់ទៀត កំពុងរងផលប៉ះពាល់

ឥណ្ឌាៈ បើតាមក្រុមមន្ត្រីនៃប្រទេស បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សជាង ៣០០នាក់ ត្រូវបានស្លាប់ ខណៈដែលជាង ៦លាននាក់ទៀត កំពុងរងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅភាគខាងកើត និងកណ្ដាល ប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។

គ្រោះទឹកជំនន់នេះ ថែមទាំងបណ្ដាលឲ្យជន់លិចភូមិ និងផលដំណាំ ត្រូវបានទឹកហូលនាំទៅឆ្ងាយ ព្រមទាំងបំផ្លាញផ្លូវថ្នល់ជាច្រើនផងដែរ នៅក្នុងរដ្ឋ Madhya Pradesh, Bihar, Uttar Pradesh, Rajasthan និង Uttarakhand៕

flood in indiafloods in india2India flflood in india 1

មតិយោបល់