ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

១៧ម៉ោងក្រោមគំនរបាក់បែក ក្មេងស្រីអាយុ១០ឆ្នាំនៅមានជីវិត

អ៊ីតាលីៈ ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦.៤ រ៉ិចទ័រដែលបានវាយប្រហារតំបន់ភាគកណ្តាលនៃប្រទេសអ៊ីតាលីកាលពីម្សិលមិញដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤៧គិតមកដល់ពេលនេះ។ ដោយឡែកក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ជាប់នៅក្នុងគំនរបាក់បែករបស់អគារដួលរលំអស់រយៈពេល១៧ម៉ោង សំណាងល្អត្រូវបានក្រុមជួយសង្គ្រោះ ជួយកកាយទាញចេញពីមកក្រៅដោយសុវត្ថិភាព។

ប្រភពបាននិយាយថា អ្នកជួយសង្គ្រោះជាច្រើនាក់បានរត់ចេញទៅផ្លូវហើយស្រែកថា «នាងនៅរស់» ក្រោយពេលក្មេងតូចម្នាក់នោះត្រូវបានគេរកឃើញនៅក្នុងទីក្រុងមួយ ក្នុងចំណោមទីក្រុងចំនួនបីរងការវាយប្រហារដោយការរញ្ជួយដី។

ប្រធានក្រុម ពន្លត់អគ្គិភ័យ លោក Danilo Dionesei បញ្ជាក់ថា ក្មេងស្រីត្រូវបានគេទាញចេញមកទាំងរស់ (មិនសន្លប់) ពីកន្លែងដែលនាងបានកប់ជាប់រយៈពេល១៧ម៉ោងនៅក្នុងភូមិ Pescara del Tronto និងត្រូវបញ្ជូនទៅបញ្ជូនទៅបន្ទីពេទ្យ។

យ៉ាងណាក៏ដោយគេមិនទាន់បានបង្ហាញព័ត៌មានលម្អិលអំពីស្ថានភាពរបស់នាងនៅឡើយទេ ហើយក៏មិនបានប្រាប់ថាតើ ឪពុកម្តាយរបស់នាងនៅរស់ឬយ៉ាងណានោះទេ៕

NINTCHDBPICT000261766070NINTCHDBPICT000261766075NINTCHDBPICT000261760488

https://youtu.be/IqA-tF2mVZw

មតិយោបល់