អាមេរិកៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ រស់នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋមេរិក បានជាប់ចោទពីបទបាញ់សម្លាប់យាយខ្លួនឯង អំឡុងពេលឈ្លោះប្រកែកគ្នារឿងរៀនសូត្រ។
យោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី ២៥ ខែសីហានេះបានឲ្យដឹងថា ក្មេងប្រុស
ជាប់ចោទមានឈ្មោះ Hunter Riley Reeser បានបាញ់សម្លាប់យាយអាយុ ៦០ឆ្នាំ ឈ្មោះ Sandra Orton ចំត្រង់ក្បាល ក្រោយមកបានទូរស័ព្ទទៅប្តីលោកយាយដែល ជាជនរង គ្រោះថាលោកយាយរងរបួស។ ប៉ូលិសនិយាយថា ក្រោយមក ក្មេងប្រុសឈ្មោះ Reeser បានទូរស័ព្ទទៅប្រព័ន្ធសង្គ្រោះបន្ទាន់លេខ ៩១១ ហើយក៏បានសារភាព។
Reeser បានប្រាប់ប៉ូលិសថា គេបានបាញ់លោកយាយ ព្រោះគេមិនចង់ទៅសាលារៀន មិនជាក់លាក់មួយ។សូមបញ្ជាក់ថា Reeser ត្រូវបានចាប់ដាក់ពន្ធនាគារ ពីបទមនុស្សឃាតព្រហ្មទណ្ឌ និងបទសម្លាប់កម្រិតទី១ ដោយគ្មានការបង់ប្រាក់ធានាខ្លួននៅក្រៅឃុំឡើយ៕
មតិយោបល់