ព្រះសីហនុៈ សេចក្តីរាយការណ៍ពីខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ មានករណីជនជាតិកូរ៉េ២នាក់ ឪពុកនិងកូន បានលង់ទឹកសមុទ្រ ស្លាប់យ៉ាងអាណោចអាធ័ម នៅឆ្នេរអូត្រេះ២ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចខេត្តព្រះសីហនុបានឲ្យដឹងថា ជនជាតិកូរ៉េនោះ បានមកកម្សាន្តនៅខេត្តព្រះសីហនុ មួយគ្រួសារមានសមាជិក៣នាក់ គឺឪពុកម្តាយ និងកូនប្រុសអាយុ៤ឆ្នាំម្នាក់ មកស្នាក់នៅសណ្ឋាគាររីស៊ត ណៃយ៉ា ស្ថិតនៅក្រុមទី២ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ២នាក់ឪពុក និងកូនដែលលង់ទឹកស្លាប់នេះ មានឈ្មោះ Lee Min Seock ភេទប្រុស អាយុ៤០ឆ្នាំ និង ឈ្មោះ Lee Seung Jae ភេទប្រុស អាយុ៤ឆ្នាំ៕
មតិយោបល់