ព័ត៌មានអន្តរជាតិ

អំពើរពុករលួយច្រើនពេកក្នុងប្រទេស !! ប្រជាជនរូម៉ានារាប់ម៉ឺននាក់ នាំគ្នាតវ៉ាប្រឆាំង !!

រូម៉ានាៈ អ្នកតវ៉ាបានកើនដល់រាប់ម៉ឺននាក់ នៅទូទាំងប្រទេសរូម៉ានា ក្នុងការតវ៉ាប្រឆាំង នឹងអ្វីដែលពួកគេចាត់ថា ជាការប្រកាសអាសន្ន ក្នុងការប្រយុទ្ធប្រឆាំងដើម្បីឲ្យប្រទេសចេញឆ្ងាយអំពីអំពើពុករលួយ ជាហេតុនាំឲ្យប្រទេសមានការអភិវឌ្ឍយឺត។ នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមមន្រ្តីរដ្ឋាភិបាល បានឲ្យដឹងថា ការហែក្បួនតវ៉ាប្រឆាំងនៅថ្ងៃសុក្រនេះ ដោយសារវិបត្តិនយោបាយលើក្រឹត្យមួយ ដល់ចម្រូងចម្រាស ដែលបង្ហាញសញ្ញានៃការធូររលុង ក្នុងការបំបាត់អំពើពុករលួយ ក្រោយប្រទេសមួយនេះ មានបញ្ហារឿងអំពើពុករលួយរាប់មិនអស់ ចាប់តាំងពីមន្រ្តីមូលដ្ឋានទៅដល់មន្រ្តីថ្នាក់ជាតិ។

សូមជំរាបថា​ យោងតាមអ្នកវិភាគនយោបាយរូម៉ានា បានឲ្យដឹងថា ប្រសិនបើគ្មានច្បាប់ច្បាស់លាស់ទាក់ទងនិងវិធាន
ការក្នុងការកំចាត់អំពើរពុករលួយនោះទេ ប្រទេសមួយនេះ​ នឹងធ្លាក់ក្នុងវិបត្តិបយោបាយធ្ងន់ធ្ងរ៕

មតិយោបល់