ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ចចម្រុះចុះអង្កេតសារជាថ្មី ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាច្រើននាក់ នៅស្រុកមោងឬស្សី

បាត់ដំបង: ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ សម្លាប់មនុស្សជិត១០នាក់និងរបួសប្រមាណជាង៣០នាក់ នៅនៅឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីម្សិលមុិញ នៅព្រឹកទី២៤មេសានេះ សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់កម្លាំងនីតិវិធី ចុះពិនិត្យករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ដោយឲ្យសមត្ថកិច្ចខេត្ត ចាត់កម្លាំងការិយាល័យចរាចរណ៍ខេត្ត សាធារណការខេត្ត មករួមគ្នាពិនិត្យកន្លែងកើតហេតុ ឬសាកសួរសាក្សី និងធ្វើរបាយការសន្និដ្ឋានឱ្យបានច្បាស់លាស់ នេះបើតាមអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណ:
លោកឧត្តមសេនីយ៍ ហុឹម យ៉ាន។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តក្រុង និងរថយន្តស្ទូចបុកគ្នា បណ្តាលឱ្យអ្នកស្លាប់ពិតប្រាកដ ចំនួន០៨នាក់ ក្នុងនោះមានព្រះសង្ឃ១អង្គនិងស្រ្តីម្នាក់ ក្រៅពីនោះរងរបួសធ្ងន់ស្រាល៣៤នាក់ នេះបើគិតត្រឹមម៉ោង០៥:០០នាទី ល្ងាចថ្ងៃម្សិលមុិញ ដែលអាជា្ញធខេត្តបាត់ដំបងបានអះអាង។

បើតាមការឱ្យដឹងពីលោក គិត ហៀង អធិការនគរបាល ស្រុកមោងឫស្សី បានឱ្យដឹងថា មានរថយន្តធំ ២គ្រឿង ប្រភេទរថយន្តក្រុងដឹកភ្ញៀវ បានបុកគ្នា ជាមួយរថយន្តស្ទូច ពេញទំហឹងបណ្តាលឱ្យស្លាប់ និងរងរបួសច្រើននាក់ នៅវេលាម៉ោង០៣:៤០នាទី រសៀលថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកូនថ្លុង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បើតាមមន្រ្តីអាវុធហត្ថ បានបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សនៅក្នុងរថយន្តក្រុង ៤២កៅអ៊ី របស់ក្រុមហ៊ុន PS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-4906 និងរថយន្តស្ទូច ៥ភ្លៅ ពាក់ស្លាកលេខ ភ្នំពេញ 3D-4942 (តែកុងស្លាប់ទាំងសងខាង) បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ និងជាច្រើននាក់ទៀត រងរបួសធ្ងន់ និងស្រាល កំពុងត្រូវបានជួយសង្គ្រោះទៅកាន់មន្ទីរពេទ្យ។

ករណីនេះសមត្ថកិច្ចបានដកស្រង់សម្តីសាក្សីថា រថយន្តក្រុង បើកបរក្នុងទិសដៅចេញពីភ្នំពេញ ទៅបាត់ដំបង រីឯរថយន្តស្ទូច ធ្វើចរាចរទិសដៅបញ្ច្រាសគ្នា ហើយស្ថិតក្នុងហេតុការណ៍នោះ បណ្តាលឱ្យរថយន្តក្រុង រួញប្រហែល ២ម៉ែត្រ រីឯរថយន្តស្ទួចក្រឡាប់ផ្ងាជើង និងក្បាលរួញខ្ទេច ដូចគ្នាផងដែរ៕

photo_2016-04-24_07-41-21 photo_2016-04-24_07-41-26 photo_2016-04-24_07-41-28 photo_2016-04-24_07-41-34 photo_2016-04-24_07-41-42 photo_2016-04-24_07-41-44 photo_2016-04-24_07-41-51 photo_2016-04-24_07-41-53 photo_2016-04-24_07-41-55 photo_2016-04-24_07-41-58 photo_2016-04-24_07-42-03 photo_2016-04-24_07-42-22 photo_2016-04-24_07-42-25 photo_2016-04-24_07-42-30 photo_2016-04-24_07-42-33

មតិយោបល់