ជប៉ុនៈ បើតាមក្រុមមន្ត្រី និងរបាយការណ៍ផ្សេងៗ បានឲ្យដឹងថា សិស្សវិទ្យាល័យ ០៦នាក់ ត្រូវបានគេព្រួយបារម្ភថាស្លាប់ បន្ទាប់ពីត្រូវផ្ទាំងទឹកកកបាក់រលំ ខណៈដែលពួកគេចេញក្រៅទ្បើងភ្នំ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។
អាជ្ញាធរមូលដ្ឋាន និងប៉ូលិស បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតទ្បើងនៅលើភ្នំ ភាគខាងជើងសង្កាត់ Tochigi នៃទីក្រុងតូក្យូ។
ពាក់ព័ន្ធនឹងហេតុការណ៍នេះ ទូរទស្សន៍ NHK បានរាយការណ៍ថា សិស្សវិទ្យាល័យចំនួន ០៦នាក់ ត្រូវបានរកឃើញ ប៉ុន្តែគ្មានសញ្ញាបង្ហាញថា នៅមានជីវិតនោះទេ។
ប្រភពពីទូរទស្សន៍ដដែល បានបន្តថា សិស្ស ០៣នាក់ផ្សេងទៀត បានរងរបួស ខណៈដែលគ្រូ ០៣នាក់ កំពុងធ្វើដំណើរកម្សាន្តនៅទីនោះ មិនអាចធ្វើការទាក់ទងបានភ្លាមៗ។
គួរបញ្ជាក់ដែរថា អាជ្ញាធរសង្កាត់ Tochigi បាននិយាយថា សិស្សប្រមាណជា ៥០ នាក់ មកពីវិទ្យាល័យ ០៧ បានធ្វើដំណើរទ្បើងលើភ្នំនោះ ហើយបើតាមរយៈរូបភាពពីទូរទស្សន៍ បានបង្ហាញថា មានព្រិលធ្លាក់យ៉ាងខ្លាំងនៅលើភ្នំ៕
មតិយោបល់