អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ព នៅអ៊ីរ៉ាក់ មិនបានធ្វើឱ្យប៉ះពាល់ដល់យោធាមេរិកណាមួយ ដែលកំពុងឈរជើងនៅទីនោះទ្បើយ ហើយការខូចខាត ក៏មានតិចតួចប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
ដោយលោក ត្រាំ បានលើកទ្បើងយ៉ាងដូច្នោះ នៅឯសេតវិមាន ចំពេលមានភាពតានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ជុំវិញការស្លាប់របស់មេបញ្ជាការយោធាអ៊ីរ៉ង់លោក Qassem Soleimani នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីសប្តាហ៍មុន។
ក្នុងនោះលោក បានប្រកាសថា អាមេរិក នឹងដាក់ទណ្ឌកម្មថ្មី ដ៏មានឥទ្ធិពល ភ្លាមៗផងដែរ ដើម្បីឲ្យអ៊ីរ៉ង់ ធ្វើការផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន នៅពេលនេះ៕
មតិយោបល់