កូរ៉េៈ រដ្ឋាភិបាលកូរ៉េខាងជើង បាននឹងកំពុងបង្កើនដំណើរការកម្មវិធីផលិតគួរឲ្យកត់សម្គាល់ នៅក្នុងឆ្នាំនេះ លើបច្ចេកវិទ្យាអាវុធរួមទាំងការធ្វើតេស្តមីស៊ីលចេញពីនាវាមុជទឹកជាលើកដំបូងរបស់ខ្លួន ប៉ុន្តែហាក់នៅតែ មិនទាន់ច្បាស់ថា តើប្រទេសឯកោមួយនេះ បានបង្កើតក្បាលគ្រាប់នុយក្លេអ៊ែរប៉ុន្មានហើយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
ម៉្យាងវិញទៀត វាក៏នៅតែមិនទាន់ប្រាកដផងដែរថា មានកងនាវានៃនាវាមុជទឹករបស់កូរ៉េខាងជើង អាចបើកដំណើរការបាញ់មីស៊ីល ដែលទើបបានបង្កើតថ្មីនេះដែរ។
ទោះជាយ៉ាងនេះក្តី ការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង នៅតែជាការព្រួយបារម្ភ ចំពោះសន្តិសុខ ពិភពលោក ចាប់តាំងពីការផ្ទុះអាវុធនុយក្លេអ៊ែរលើកទីបួន ក្នុងប្រទេសនេះ ដែលបានធ្វើឡើងកាលពី ខែមករា ហើយបានអនុវត្តវាឡើងជាបន្តបន្ទាប់នៃការធ្វើតេស្តមីស៊ីល បើទោះបីជាមានការដាក់ទណ្ឌកម្ម ធ្ងន់ធ្ងរពីអង្គការសហប្រជាជាតិក៏ដោយ។
គួរបញ្ជាក់ដែរថា បើយោងតាមការវិភាគរូបភាពពីផ្កាយរណបថ្មី ដែលបានមើលឃើញដោយភ្នាក់ងារ ក្រុមហ៊ុនព័ត៌មាន Reuters បានឲ្យដឹងថា រោងចក្រចំនួនបីដែលត្រូវបានគេស្គាល់ថា ជាទីកន្លែងផលិត គ្រឿងបន្លាស់ម៉ាស៊ីន សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលដ៏ទំនើប និងរីកចម្រើនរបស់កូរ៉េខាងជើង៕

មតិយោបល់