ជប៉ុនៈ របាយការណ៍ក្នុងស្រុក បានឲ្យដឹងថា សាកសពមនុស្ស ៩នាក់ ត្រូវាបានរកឃើញ បន្ទាប់ពីព្រុះទីហ្វុង ឈ្មោះ Loinrock បានវាយប្រហារភាគឦសានប្រទេសជប៉ុន កាលពីល្ងាចថ្ងៃអង្គារ ដែលបានបណ្តាល ឲ្យកើតមានការបាក់ដី ប្រជាជន ៤១០,០០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសខ្លួន ចេញពីតំបន់ Tohoku ទៅកាន់ទីតាំងដែលមានសុវត្ថិភាព។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួនៅថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៦។
ព្យុះនេះ បានវាយប្រហារប្រទេសជប៉ុន នៅអំទ្បុងពេលរដូវភ្លៀង ចូលមកដល់ក្នុងឆ្នាំ ២០១៦ នេះ ហើយវាបានបោកយ៉ាងខ្លាំង នៅវេលាម៉ោង ៧យប់ (ម៉ោងនៅទីក្រុងតូក្យូ) ក្នុងល្បឿនប្រមាណជា ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ដែរថា ជើងហោះហើរប្រមាណ ១០០ជើង ត្រូវបានលុបចោលនៅឯព្រលានយន្តហោះ Tohoku ស្របពេលដែលផ្ទះរបស់ប្រជាជន ៣៥,០០០ខ្នង ត្រូវនដាច់ចរន្តអគ្គិសនី ដោយខ្យស់ព្យុះទីហ្វុង Loinrock៕
មតិយោបល់