ព័ត៌មានជាតិ

Update៖ ស្ត្រីសតិមិនគ្រប់ម្នាក់ សម្រាលកូនតាមចិញ្ចើមផ្លូវ ផ្អើលប្រជាពលរដ្ឋទាំងព្រឹក

ភ្នំពេញៈ ស្ត្រីម្នាក់ គ្មានទីពឹងថែមទាំងមានសតិមិនសូវគ្រប់ទៀត បានសម្រាលកូនតាម​ចិញ្ចើមផ្លូវ បង្ករឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមនិងប្រជាពលរដ្ឋប្រញាប់អន្តរាគមន៏​ហៅរថយន្តសង្គ្រោះ​របស់ក្រុម៧១១កងពលលេខ ៧០ មកដឹកស្ត្រីខាងលើយកមកកាន់មន្ទីរពេទ្យ។ ហេតុការណ៏នេះបានកើត​ឡើងកាលពីវេលាម៉ោង៦ និង ៣៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្សារកាណាស៊ីធី តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៏សែនជ័យ បានឲ្យដឹងថា ស្ត្រីទីទាល់ក្រនិងមានសតិមុនគ្រប់ដែលឆ្លង​ទន្លេ នៅលើចិញ្ចើមផ្លូវខាងលើនេះ មានឈ្មោះ សុខ គង្គា អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នដើរដេកតាមចិញ្ចើមផ្លូវ ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីខាងលើ បានដើរតាមចិញ្ចើមផ្លូវ ខណៈពេលនោះ ស្រាប់តែស្ត្រីរូបនេះ បានឈឺពោះ ឆ្លងទន្លេនៅលើចិញ្ចើមផ្លូវតែម្តង ហើយត្រូវបានប្រជាបពលរដ្ឋដែលបានឃើញហេតុការណ៏អ្នកខ្លះនាំគ្នាឈរបាំង អ្នកខ្លះទៀតជួយធ្វើចលនា និងអ្នកខ្លះទៀតប្រញាប់រាយការណ៏ជូនសមត្ថកិច្ច និងអន្តរាគមន៏ហៅរថយន្តសង្គ្រោះក្រុម៧១១ របស់កងពលលេខ​៧០ មកដល់កន្លែងកើតហេតុ និងបានដឹកយកស្ត្រីខាងលើ យកទៅមន្ទីរពេទ្យដើម្បីឲ្យ​ក្រុមគ្រូពេទ្យជួយសង្គ្រោះ​ភ្លាមៗ​​ផងដែរ ។

ទន្ទឹមនឹងនោះដែរ ដោយសារតែចិត្តអាណិតអាសូរ ចំពោះស្ត្រីខាងលើ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ​ពោធិ៏សែនជ័យ បានជួយឧបត្ថម្ភថវិកាចំនួន២២ម៉ឺនរៀល រួមនិងសម្ភារៈមួយចំនួនទៀត ចំណែកលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៏សែនជ័យ បានជួយឧបត្ថម្ភថវិកាចំនួន៥០ដុល្លារ ជូនស្រ្តីដែលឆ្លងទន្លេតាម​ចិញ្ចើមផ្លូវខាងលើនេះផងដែរ៕

ឆ្លងទន្លេphoto_2016-08-31_11-54-16ឆ្លងទន្លេឆ្លងទន្លេឆ្លងទន្លេឆ្លងទន្លេ

មតិយោបល់