ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនសង្ស័យម៉ាទ្បេស៊ី ៣ នាក់ ត្រូវប៉ូលិសចាប់ខ្លួនពាក់ព័ន្ធនឹងការវាយប្រហារភេវរកម្ម

ម៉ាទ្បេស៊ី: ប៉ូលិសម៉ាទ្បេស៊ី បាននិយាយថា ពួកគេបានចាប់ខ្លួន ជនសង្ស័យ ៣នាក់ ជាប់ពាក់ព័ន្ធនឹង រដ្ឋអ៊ីស្លាម IS ដែលមានគម្រោងបើកការវាយប្រហារមួយ នៅថ្ងៃបុណ្យឯករាជ្យជាតិម៉ាទ្បេស៊ី បន្ទាប់ពី ត្រូវបរាជ័យនៅថ្ងៃពុធនេះ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។

ការចាប់ខ្លួននេះ បានធ្វើទ្បើងជាបន្តបន្ទាប់ នៅប្រតិបត្តិការចាប់តាំងពីថ្ងៃសៅរ៍ និងថ្ងៃច័ន្ទ ហើយលោក Khalid Abu Bakar មេប៉ូលិសបាននិយាយថា ជនសង្ស័យទាំងបីត្រូវបានគេដឹងថា បានទទួលបញ្ជាពី លោក Mohamad Wanndy Mohamad Jedi ដែលស្គាល់ថា ជាមេក្លោងដំបូងជាប់ពាក់ព័ន្ធនឹង ការវាយប្រហារក្រុមភេវរកម្ម IS នៅម៉ាទ្បេស៊ី ដែលបានវាយប្រហារ គ្រាប់បែកដៃនៅក្នុងបារមួយ នៅជាយទីក្រុងគូឡាឡាំពួរ។

លោក Khalid បានឲ្យដឹងថា សម្រាប់គោលដៅរបស់ជនសង្ស័យ គឺមានបំណងបើកវាយប្រហារកន្លែកម្សាន្ត ប្រាសាទហិណ្ឌូ នៅជាយក្រុងគូឡាឡាំពួ និងស្ថានីយ៍ប៉ូលិស៕

មតិយោបល់