ស៊ីរីៈ អាជ្ញាធរអ៊ីរ៉ាក់ និងស៊ីរី បានរកឃើញផ្នូរខ្មោចដ៏ធំចំនួន ៧២ កន្លែង ក្រោយសង្គ្រាម បានបំផ្លាញប្រទេសទាំងពីរ តាំងពីការចាប់ផ្ដើមសកម្មភាពភេវរកម្ម ដោយពួក ISIS និងក្រុមដទៃទៀត។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន al-Ahd បានឲ្យដឹងថា ផ្នូរខ្មោចដ៏ធំចំនួន ១៧ កន្លែង ត្រូវបានរកឃើញនៅក្នុងប្រទេសស៊ីរី ដែលមានសាកសពរហូតដល់ ៥.២០០ នាក់ ទៅ១៥.០០០ នាក់នៃសមាជិកកុលសម្ព័ន្ធតែមួយ ដែលពួកគេត្រូវបានក្រុមសកម្មប្រយុទ្ធ ISIL សម្លាប់នៅតំបន់នោះ។
ក្នុងនោះដែរ នៅអ៊ីរ៉ាក់គេប្រទះឃើញមានសាកសពចំនួន ៦០០ នាក់ នៅពន្ធនាគារភាគកណ្តាលទីក្រុង Badush នៅជិតទីក្រុង Mosul និងសាកសពអ្នកទោស ៥០០ នាក់ទៀត ត្រូវបានកប់នៅក្នុងគុក៕
មតិយោបល់