ព័ត៌មានសិល្បៈ និងកម្សាន្ត

ដំណឹងមរណភាពរបស់កំពូលតារាសម្ដែងចិន «លី លានជា» បានក្លាយជាប្រធានបទដ៏ក្ដៅនៅចិន

ចិន៖ ដំណឹងមរណភាពរបស់កំពូលតារាសម្ដែងចិន លោក Jet Li (លី លានជា) នៅពេលនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅតាមបណ្ដាញអនឡាញ ព្រោះតែមិនមានព័ត៌មានច្បាស់ការណ៍អះអាងពីមរណភាពរបស់តារាវ័យ ៥៣ឆ្នាំរូបនេះ ថាជាការពិត ឬមិនពិតឡើយ។

ថ្មីៗនេះ ដំណឹងមរណភាពរបស់លោក លី លានជា ត្រូវបានចែករំលែកពាសពេញបណ្ដាញសង្គមនៅចិន ដោយនៅក្នុងនោះបានបញ្ជាក់ថា តារាសម្ដែងតួក្នុងរឿង វ៉ាង ហ្វីហុង បានទទួលមរណភាពនៅថ្ងៃទី២៨ ខែសីហាកន្លងទៅនេះ ដោយសារជំងឺគាំងបេះដូង។

បើទោះបីជាព័ត៌មានមួយនេះ បានសាយភាយពេញបណ្ដាញអនឡាញនៅចិនក្ដី ប៉ុន្តែគេពុំទាន់ឃើញប្រភពព័ត៌មានច្បាស់ការណ៍ ឬពីក្រុមគ្រួសាររបស់លោក ចេញមុខមកអះអាងឡើយ ដោយគ្រាន់តែមានមនុស្សជិតស្និទ្ធនឹងរូបលោកមួយចំនួន បានបញ្ជាក់ថា វាជាការព័ត៌មានចចាមអារ៉ាម៕

jet-li

jet li 02

jet li 01

មតិយោបល់