រុស្ស៊ីៈ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានសន្ទនាគ្នាតាមទូរស័ព្ទ ដោយបានលើកទ្បើងថា ប្រទេសទាំងពីរនឹងពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌ាមាន aljazeera ចេញផ្សាយនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំចុងឆ្នាំ ជាមួយប្រធានការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍ លោកពូទីន បាននិយាយថា យោធារបស់រុស្ស៊ី មានសក្តានុពលអាចឈ្នះរាល់សត្រូវ ប៉ុន្តែយើងនៅតែត្រូវការសាងសង់ទ្បើងបន្ថែមទៀត នៅសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។
លោកពូទីន បាននិយាយថា លោក ត្រាំ បានបញ្ជាក់មកលោកថា អាមេរិក គឺមានឆន្ទៈ ដើម្បីកែលម្អទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យប្រសើរទ្បើង ហើយថា នឹងជំរុញកំណើនឃ្លាំងនុយក្លេអ៊ែរ ដែលជាគោលដៅសម្រាប់ឆ្នាំ ២០១៧។
គួរបញ្ជាក់ដែរថា អាមេរិកមានឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរប្រមាណ ៧.០០០ កន្លែង ស្ថិតនៅលេខរៀងទី២ បន្ទាប់ពីរុស្ស៊ី ដែលជាប្រទេសមានឃ្លាំងស្តុកអាវុធដ៏ច្រើនសន្ធឹកសន្ធាប់៕
មតិយោបល់