នូវែលហ្សេឡង់ៈ ក្រុមន្ត្រីបាននិយាយថា ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស ត្រូវបានវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិត ៧,១ វ៉ិចទ័រ មុនពេលខិតជិតចូលវេលាទៀបភ្លឺថ្ងៃសុក្រ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។
តាមរបាយការណ៍ បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ ពុំបណ្ដាលឲ្យមានការរងរបួស ឬខូចខាតអ្វីសំខាន់ នោះទេ។ បន្ទាប់ពីកើតហេតុការណ៍ដំបូងរួច គេសង្កេតឃើញថា មានគ្រោះរញ្ជួយដីច្រើនទៀតប្រហែល កម្រិត ៦ វ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរនេះ អស់រយៈពេលជាច្រើនម៉ោង បណ្ដាលឲ្យញ័រទើបបង្ខំចិត្តឲ្យ ប្រជាជនជម្លៀសខ្លួនទៅកាន់ដីខ្ពស់ ដើម្បីសុវត្ថិភាព។
យ៉ាងណាមិញតិចជាងរយៈពេលបីម៉ោង ពួកគេត្រូវបានអាជ្ញាធរណែនាំឲ្យត្រលប់ទៅផ្ទះវិញ ក្រោយពីរកឃើញថា គ្រោះរញ្ជួយដីនេះ មានរលកយក្សស៊ូណាមីត្រឹមតែ ៣០សង់ទីម៉ែត្រប៉ុណ្ណោះ គឺមិនបង្កគ្រោះថ្នាក់នោះទេ៕

មតិយោបល់