ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រតិបត្តិការប្រឆាំងភេវកម្មនៅតួកគី សម្លាប់ និងរងរបួសពួកសកម្មប្រយុទ្ធឃើដ ប្រមាណជាង ១០០នាក់

តួកគីៈ សេចក្ដីថ្លែងការណ៍របស់កងទ័ពតួកគី បានឲ្យដឹងថា គណបក្សពលករឃើដប្រហែល ១០០ នាក់ ដែលគេស្គាល់ថា ជាពួកសកម្មប្រយុទ្ធ (PKK) ត្រូវបានសម្លាប់ និងរងរបួស នៅក្នុងប្រតិបត្ដិការប្រឆាំង នឹងអំពើភេរវកម្ម នៅភាគអាគ្នេយ៍ខេត្តអូការី ក្នុងប្រទេសតួកគី កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។

តាមសេចក្ដីថ្លែងការណ៍បន្ថែម បាននិយាយថា ពួកសកម្មប្រយុទ្ធដែលនៅសេសសល់ បានដកថយត្រលប់ ក្រោយវិញទៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ផងដែរ។

ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង បានបន្តនៅតំបន់អូការីចាប់តាំងពីប្រតិបត្ដិការប្រឆាំងទ្រង់ទ្រាយធំមួយ ទៅនឹងគណបក្សពលករឃើដ បានចាប់ផ្តើមកាលពីថ្ងៃសុក្រ នៅជិតស្រុក Cukurca ជាប់ព្រំដែនប្រទេសអ៊ីរ៉ាក់។

តាមរបាយការណ៍ដដែរ បានបញ្ជាក់ថា ពួកសកម្មប្រយុទ្ធពីរនាក់ ត្រូវបានវាយប្រហារ ដោយយន្តហោះ ចម្បាំង នៅទីតាំងលាក់ខ្លួន និងសមាជិក ៣៣ នាក់ ត្រូវបានសម្លាប់ ខណៈដែល ៣០ នាក់ទៀត បានទទួលរងរបួស៕

About 100 PKK militants killed or wounded in SE Turkey

មតិយោបល់