ថៃៈ មន្ត្រីប៉ូលិសបានឲ្យដឹងថា អាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យដំបូង ពាក់ព័ន្ធនឹងករណីវាយប្រហារ ដោយគ្រាប់បែក និងការដុតផ្សារទំនើបមួយ ដែលបង្កឲ្យរងការខូចខាតអគារយ៉ាងខ្លាំង នៅទីក្រុង ទេសចរណ៍ ភាគខាងត្បូងប្រទេសថៃ កាលពីខែមុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។
ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅទូទាំងខេត្តចំនួនប្រាំពីរ កាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែសីហា ដោយបានសម្លាប់មនុស្សបួននាក់ និងរាប់សិបនាក់ទៀត បានរងរបួស ក្នុងនោះមានទាំងភ្ញៀវទេសចរបរទេសផងដែរ។
មកទល់ពេលនេះ គ្មានក្រុមណាមួយ បានអះអាងទទួលខុសត្រូវ សម្រាប់ការរីកដុះដាលនៃហេតុកាណ៍ ខាងលើនោះទេ ប៉ុន្តែក្រុមអ្នកវិភាគ បាននិយាយថា វាជាចំណុចសំខាន់នៃការបះបោរពួកជនជាតិភាគតិច មូស្លីមម៉ាឡេ ដែលស្ថិតនៅពីក្រោយខ្នងអស់រយៈពេល ១២ ឆ្នាំកន្លងមកហើយ ដែលពួកគេកំពុងតែនាំគ្នា ប្រមូលផ្តុំបន្ថែមទៀត នៅភាគខាងត្បូងនៃប្រទេស។
បុរសជនសង្ស័យម្នាក់នោះ ត្រូវបានកំណត់អត្តសញ្ញាណ ដោយប៉ូលិស មានឈ្មោះ Abdul Kadae Salae អាយុ ៣៦ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទដុតផ្សារទំនើបមួយ នៅក្នុងខេត្តត្រាង៕
មតិយោបល់