ព័ត៌មានអន្តរជាតិ

រុស្ស៊ី ទំនងជាផ្ដល់ការលក់យន្តហោះប្រយុទ្ធ Su-57 ថ្មីឲ្យចិន និងតួកគី

រុស្ស៊ី: ទោះបីជាទីក្រុងប៉េកាំងមានយន្តហោះចម្បាំងជំនាន់ទី ៥ របស់ខ្លួនក៏ពិតមែន តែឆាប់ៗខាងមុខនេះ រុស្ស៊ី អាចនឹងយល់ព្រមលើការលក់យន្តហោះ Su-57 ទៅកាន់ប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត ដូចជាតួកគីជាដើម ដើម្បីបង្ហាញពីគោលនយោបាយខ្លួន ស្របពេលដែលថ្មីៗនេះ គឺមានការផ្អាកការនាំចេញយន្តហោះចម្បាំង F-35 របស់អាមេរិក ទាក់ទងលើកិច្ចព្រមព្រៀងអាវុធ រវាងប្រទេសដទៃ ជាមួយរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។

កាលពីសបា្ដហ៍មុននាយកគ្រប់គ្រង Rostec នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគោលនយោបាយ ក្នុងតំបន់លោក Viktor Kladov ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Jane’s Defense Weekly បាននិយាយថា នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទំនងជាចុះហត្ថលេខា លើការលក់យន្តហោះ Su-57E សម្រាប់ការនាំចេញ។

ដោយប្រទេសចិនថ្មីៗនេះ បានដឹកជញ្ជូនយន្តហោះ Su-35 ចំនួន ២៤ គ្រឿង ហើយក្នុងរយ:ពេល ២ ឆ្នាំទៀត ចិននឹងធ្វើការសម្រេចចិត្ត ដើម្បីទិញយន្តហោះ Su-35 បន្ថែមទៀត ដែលផលិតវានៅក្នុងប្រទេស ឬទិញយន្តហោះប្រយុទ្ធជំនាន់ទី៥ ហើយក៏អាចជាឱកាសមួយ សម្រាប់ការនាំចេញ Su-57E ផងដែរ ខណ:ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯការតាំងពិព័រណ៍លំហរ និងអវកាសអន្តរជាតិ Langkawi នៅម៉ាឡេស៊ី លោក Kladov បាននិយាយថា កូរ៉េខាងត្បូង វៀតណាម ឥណ្ឌា ប្រេស៊ីល និងតួកគី ក៏បានបង្ហាញចំណាប់អារម្មណ៍លើយន្ដហោះនេះផងដែរ៕

មតិយោបល់