ហ្គានាៈ ប្រធានគណៈកម្មាធិការបោះឆ្នោត លោកស្រី Charlotte Osei បានឱ្យដឹងថា មេដឹកគណបក្សប្រឆាំងលោក Nana Akufo Addo វ័យ៧២ឆ្នាំ បានឈ្នះការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសហ្គានា ដោយបានផ្តួលលោកប្រធានាធិបតីកាន់អំណាច លោក John Mahama ជាមួយសំទ្បេង ៥៣,៨% ទល់នឹង ៤៤,៤%។នេះបើយោងតាមសសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។
អ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខផ្ទះប្រធានាធិបតីជាប់ឆ្នោត ដែលជាមេបក្សគណបក្សស្នេហាជាតិថ្មី (NPP) លោក Nana Akufo ដើម្បីអបអរសាទរ សម្រាប់ជ័យជម្នះមួយនេះ កាលពីថ្ងៃព្រហស្បតិ៍។
លោក Akufo Addo បានពន្យល់ពីអ្វីដែលលោកជឿថា ជាក្តីសង្ឃឹម និងការរំពឹងទុករបស់ប្រជាជនហ្គានាថា រដ្ឋាភិបាលថ្មីរបស់លោក នឹងមានគោលនយោបាយថ្មីពោពេញ ដោយភាពស្មោះត្រង់ រួមទាំងការផ្តល់សុខុមាលភាព ដល់ប្រជាពលរដ្ឋ៕
មតិយោបល់