ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៣៧ ដែលជាប់ឃុំខ្លួននៅម៉ាឡេស៊ី ត្រូវបានធ្វើមាតុភូមិនិវត្ត

មីយ៉ាន់ម៉ា: ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅថ្ងៃពុធនេះរាយការណ៍មកថា ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៣៧ នាក់ ដែលជាប់ឃុំខ្លួន ក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានធ្វើមាតុភូមិនិវត្តមកវិញ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦។

ក្រោមការឧបត្ថម្ភពីមូលនិធិអនាគតឯកជនមីយ៉ាន់ម៉ា KBZ បានឲ្យដឹងថា ជនជាតិមីយ៉ាន់ម៉ា ១៣៧ នាក់ ដែលជាប់ឃុំខ្លួន ត្រូវបានបញ្ជាក់អត្តសញ្ញាណ និងត្រូវបានធ្វើមាតុភូមិនិវត្តទៅកាន់ទីក្រុងយ៉ាំងហ្គោវិញ កាលពីថ្ងៃអង្គារ តាមរយ:ជើងហោះហើរពីរដ្ឋធានី Kuala Lumpur របស់ប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ដែរថា ពលរដ្ឋមីយ៉ាន់ម៉ា ២.២៩៤ នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានជាប់ឃុំខ្លួន សម្រាប់ហេតុផលជាច្រើន នៅក្នុងជំរំទាំង ១១ ក្នុងប្រទេសម៉ាឡេស៊ី៕

137 more detained Myanmar nationals in Malaysia repatriated to home

មតិយោបល់