ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រកាច់ជ្រូកពេលបើកបរ បុកទីសក្ការៈបូជា កណ្តាលក្រុងបាងកក របួស៦នាក់

ថៃៈប៉ូលិសបាននិយាយថា មនុស្សប្រាំមួយនាក់បានរងរបួសនៅថ្ងៃសុក្រទី២២ ខែកក្កដា នៅពេលដែលអ្នកបើកបរប្រកាច់(រោគកាច់ជ្រូក) ហើយរថយន្តរបស់នាងបុកចូលទៅ​ក្នុងទីសក្ការៈបូជាហិណ្ឌូ ដែលទីកន្លែងមួយត្រូវបានវាយប្រហារដោយការបំផ្ទុះ​គ្រាប់បែកធ្ងន់ធ្ងរមួយ​កាលពីឆ្នាំមុន។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៣ ខែកក្កដានេះ។

បើយោងតាម វិទ្យុ FM 100 Mzបានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួស រួមមានជនជាតិឥណ្ឌូនេស៊ី​ពីរនាក់ សិង្ហបុរីពីរនាក់និងជនជាតិចិនម្នាក់ ចំណែកអ្នកបើកបរជាជនជាតិព្រមថៃ។

រថយន្តខៀវពន្លឺបានរេចេញពីផ្លូវធំមួយនៅកណ្តាលរាជធានីនេះ បានបុករះទ្វារមួយទៅក្នុងបរិវេណនៃ ទីសក្ការៈបូជា Erawan, ជាកន្លែងបំផ្ទុះគ្រាប់បែកមួយនៅក្នុងខែសីហាឆ្នាំ២០១៥ ដែលបានសម្លាប់​មនុស្ស ២០នាក់ និងរងរបួសជាច្រើននាក់។

មេបញ្ជាការប៉ូលិស Lumpini លោក Pornchai Chalodet បានប្រាប់ AFP “វាគឺជាគ្រោះថ្នាក់​ចរាចរមួយ” ។

លោកបានប្រាប់ដំណើររឿងថា «ស្ត្រីម្នាក់មានជំងឺឆ្កួតជ្រូកខណៈពេលបើកបរ និងមិនអាចគ្រប់គ្រង​រថយន្តបាន ក៏ជ្រុលទៅបុកទីសក្ការៈបូជា Erawan “៕

https://youtu.be/au8XJBmBeTM

មតិយោបល់