ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អគ្គីភ័យក្នុងភូមិចំនួនពីរនៅឥណ្ឌា បានបណ្តាលឲ្យមនុស្ស ០៦នាក់ស្លាប់ និងផ្ទះជាង ៧០០ខ្នងត្រូវឆេះខ្ទេច

ឥណ្ឌា: យ៉ាងហោចណាស់មនុស្ស ០៦នាក់បានស្លាប់ ដោយក្នុងនោះមានទាំងកុមារបួននាក់ ផងដែរនៅក្នុងអណ្តាតភ្លើង និង ផ្ទះជាង ៧០០ខ្នងទៀត រងការបំផ្លាញទាំងស្រុងដោយសារតែអគ្គីភ័យ លេបត្របាក់ភូមិពីរក្នុងស្រុក Lakhisarai និង Darbkanga នៃរដ្ឋប៊ីហារ ភាគខាងកើត ប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។

បើតាមការអះអាងពីអាជ្ញាធរក្នុងតំបន់កើតហេតុឲ្យដឹងថា ក្រៅពីមនុស្សស្លាប់ទាំង ០៦នាក់នោះ មនុស្ស ០៧នាក់ផ្សេងទៀតក៏បានទទួលរងរបួសធ្ងន់ផងដែរ។ ចំពោះមូលហេតុនៃការឆេះ ទំនងជាបណ្តាលមកពីអាកាសធាតុក្តៅស្ងួត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដែលជាកត្តានាំឲ្យ កើតជាគ្រោះអគ្គីភ័យងាយបំផុត៕

photo_2016-04-25_14-27-01 photo_2016-04-25_14-27-03 photo_2016-04-25_14-27-02 photo_2016-04-25_14-27-02 (2)

មតិយោបល់