ផ្ទះ ព័ត៌មានអន្តរជាតិ មនុស្ស ៥០ នាក...

មនុស្ស ៥០ នាក់ ត្រូវជាប់នៅក្នុងរថយន្ត cable ដោយសារម៉ាស៊ីនគាំង នៅលើភ្នំ French Alps

0

បារាំង: បើតាមមន្ត្រីបាននិយាយថា មនុស្សប្រមាណជា ៥០នាក់ ត្រូវបានជាប់គាំងនៅក្នុងរថយន្ដ cable (វាដំណើរការទៅមុខដោយខ្សែ) នៅលើទីតាំងខ្ពស់នៃភ្នំ Mont Blanc ដែលសម្បូរដោយផ្ទាំងទឹកកក ស្ថិតក្នុងជួរភ្នំ French Alps ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រតិបត្ដិការឧទ្ធម្ភាគចក្រ ជួយសង្គ្រោះ ត្រូវបានផ្អាកនៅអំទ្បុងពេលយប់។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។

រថយន្ត cable នោះ បានជាប់គាំងនៅក្នុងកម្ពស់ ៣.៨០០ ម៉ែត្រ ជាមួយនឹងអ្នកជិះនៅលើវាចំនួន ១១០ នាក់។

ភ្នាក់ងារ AFP បានរាយការណ៍មកថា មនុស្ស ៦០ នាក់ ត្រូវបានគេជម្លៀសចេញ ដោយជោគជ័យពីទីតាំង ដែសស្ថិតក្នុងលក្ខខណ្ឌលំបាកខ្លាំង នៅតំបន់ Haute-Savoie ចំណែកអ្នកដទៃទៀត ត្រូវរងចាំការជួយ សង្គ្រោះបន្ត ដោយសារនៅយប់ងងឹត ការដឹកជញ្ជូនផ្លូវអាកាសត្រូវបានផ្អាក។

លោក Mathieu Dechavanne នាយកប្រតិបត្តិគ្រប់គ្រងរបស់ក្រុមហ៊ុរថយន្ត cable បានប្រាប់ AFP ថា បញ្ហានេះត្រូវបានបង្កឡើងដោយសារខ្សែឆ្លងកាត់ ជាការសន្និដ្ឋានមិនច្បាស់លាស់ ដែលនិយោជិត នៃក្រុមហ៊ុននេះ មិនអាចជួសជុលពួកវាបាន៕

50-trapped-in-cable-cars-suspended-over-french-alps

មតិយោបល់

Loading...