ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ីប៉ីឌី ចេញ វីដេអូឃ្លីប វាយប្រហារ ធី សុវណ្ណថា

ភ្នំពេញ: ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថា ករណីដែលមហាជនសង្ស័យថា កញ្ញា ធី សុវណ្ណថា មានផ្ទៃពោះ បានក្លាយជារឿងដ៏ក្ដៅគគុក យ៉ាងខ្លាំង នៅក្នុងស្រទាប់មហាជន។ បើទោះជា ធី សុវណ្ណថា ខ្លួនឯង បានអះអាងថា ខ្លួនមិនមានសភាពខ្ទាតពោះ ដូចដែលមហាជនកត់សម្គាល់ ក៏ករណីរបស់ សកម្មជននយោបាយក្មេងវ័យ រូបនេះ នៅតែជាប្រធានបទក្ដៅ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ក្នុងនោះ សូម្បីតែតារាកំប្លែង ដែលមានប្រជាប្រិយភាព ក្នុងបណ្តាញ ហ្វេសប៊ុក គឺកញ្ញា ប៉ីប៉ីឌី បានបញ្ចេញ វីដេអូឃ្លីប ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការវាយប្រហារ ដោយចំៗនោះ ទៅកាន់ ធី សុវណ្ណថា ក៏មានការចាប់អារម្មណ៍មិនធម្មតា ផងដែរ។

វីដេអូឃ្លីប ចំនួន ២ ដែលត្រូវបានតារា ភេទទី៣ ប៉ីប៉ីឌី បង្ហោះបន្តបន្ទាប់ ក្នុងន័យវាយប្រហារ លើករណីមានផ្ទៃពោះរបស់ ធី សុវណ្ណថា នោះ ត្រូវគេកត់សម្គាល់ថា មានចំនួនអ្នកទស្សនា អ្នក Like និង Share ចេញច្រើនគគ្រឹកគគ្រេង អមដោយការរិះគន់ យ៉ាងចាស់ដៃរបស់អ្នកចូលរួមមតិ នោះផង។ ក្នុងវីដេអូឃ្លីប ដែល ប៉ីប៉ីឌី ធ្វើឡើង ដើម្បីវាយប្រហារទៅកាន់ ធី សុវណ្ណថា នោះ មានថេរវេលាមិនលើសពី៣នាទីនោះទេ ប៉ុន្តែសន្ទុះនៃការចាប់អារម្មណ៍ បានក្លាយជា ឃ្លីប ដែលមានប្រជាប្រិយភាព មិនគួរឲ្យជឿ ដោយសារតែមានខ្លឹមសារ និងវាយប្រហារទាំងស្រុង ទៅនឹងកញ្ញា ធី សុវណ្ណថា។ បើទោះជាក្នុង វីដេអូឃ្លីប នោះ ប៉ីប៉ីឌី មិនបាន បញ្ចេញឈ្មោះរបស់ធី សុវណ្ណថា និងបង្កប់ភាពកំប្លែងភាគច្រើន ប៉ុន្តែទាំងកាយវិកាត្រាប់ និងអត្ថន័យ ត្រូវគេដឹងគ្រប់គ្នាថា ឃ្លីប ដែលនាងមានបំណងបញ្ចេញការរិះគន់ ទៅកាន់កញ្ញា ធី សុវណ្ណថា ពាក់ព័ន្ធនឹងការបង្ហាញខ្លួនរបស់នាង ក្នុងវេទិកាសន្និសីទ ប្រកាសពីការប្ដឹងទៅលើលោក កឹម សុខា ក្នុងសភាពដែលមានគេចាប់អារម្មណ៍ថា មានសភាពពោះខ្ទាតធំចម្លែកនោះ។ យ៉ាងណាក៏ដោយ គេមិនឃើញមានការបញ្ចេញទស្សន: ឬបង្ហោះ វីដេអូ តបតណាមួយ ពីសំណាក់កញ្ញា ធី សុវណ្ណថា លើករណីវាយប្រហារចំៗរបស់ ប៉ីប៉ីឌី ដែលជាតារាហ្វេសប៊ុក ដ៏ពេញនិយមរូបនេះ នៅឡើយទេ៕
photo_2016-04-25_14-33-46photo_2016-04-25_14-33-44 photo_2016-04-25_14-33-49 photo_2016-04-25_14-33-52 photo_2016-04-25_14-33-55 photo_2016-04-25_14-33-57

មតិយោបល់