ភ្នំពេញ: នៅមិនស្រនុកខ្លួន ដុតបន្ទប់ជួលលេង ដើរទៅអង្គុយផឹករងចាំសមត្ថកិច្ចមកចាប់យ៉ាងសង្ហារ រួចឆ្លើយប្រាប់ថា ខ្ញុំជាអ្នកដុតតើមានទោសប៉ុន្មានឆ្នាំ? ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១៖១៥នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ផ្ទះលេខ២៨៤E2 បន្ទប់ជួលជាន់ទី២ ខាងលើភោជណីយដ្ឋាន តាយតាយ ផ្លូវព្រះមុន្នីវង្ស ក្រុម២៤ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានអ្នកស្នាក់នៅបន្ទប់ក្បែរ ជួយជះទឹក បាញ់ទឹកពន្លត់ទៅវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល។
នរគបាលប៉ុស្តិ៍បឹងរាំងបានប្រាប់ថា ជនបង្កមានឈ្មោះ សៅ សារ៉ាត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរពីមុនចុងភៅ ស្រុកកំណើត ភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្នាក់បន្ទប់ជួល ជាន់ទី២ ខាងលើភោជណីយដ្ឋាន តាយតាយ មានគ្នាចំនួន៤នាក់ ហើយថ្លៃជួលបន្ទប់នោះ គឺតំលៃ១២០ដុល្លារក្នុង១ខែ។
ជនបង្កបានប្រាប់ថា ខ្លួនមិនមានជំងឺអ្វីឡើយ បើមិនជឿរអាចឲ្យគ្រូពេទ្យមកពិនិត្យបាន ហើយបន្តទៀតថា ខ្លួនបានយកចង្ក្រានហ្គាសបើកដុត និងយកខោរអាវមកគរដុតពីលើចង្ក្រានបណ្តាលឲ្យឆេះ និងផ្ទុះកំប៉ុងនៅក្នុងចង្ក្រានបង្កជាភ្លើងឆាបឆេះពិដានកុងផ្លាកគេ បន្ទាប់មកក៏ដើរមកអង្គុយផឹករងចាំសមត្ថកិច្ចក៏បានប្រាប់ថា ខ្លួនជាអ្នកដុត ហើយមានទោសប៉ុន្មានឆ្នាំទៀតផង។
ប្រភពបានប្រាប់ថា គេឃើញជនបង្កយកចង្ក្រានហ្គាសមកដុត ហើយយកខោរអាវស្បោងខ្មៅកាបូបប្រមូលដុត ដោយខ្លួនជាមនុស្សស្រីមិនហ៊ានចូលទៅយកសម្ភារ: ក្លាចជនបង្ក ក៏ចុះទៅប្រាប់អ្នកជិតខាងនៅខាងក្រោម បន្ទាប់មកក៏មានអ្នកស្នាក់នៅក្បែរគ្នាជួយបាញ់ទឹកតាមទុយោ និងដាក់ធុងដួសជះពន្លត់ទើបរលត់។
បច្ចុប្បន្ន ជនបង្កត្រូវនាំខ្លួនយកមកឃុំបណ្តោះអាសន្ននៅប៉ុស្តិ៍នរគបាលបឹងរាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់