ព័ត៌មានជាតិ

នៅខណ្ឌទួលគោក! កាច់កម៉ូតូបានសម្រេច ភ័យពេកជិះម៉ូតូដួល ត្រូវម្ចាស់ទាន់ស្រែកផ្អើលប្រជាពលរដ្ឋចាប់បាន

​ភ្នំពេញ: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេច ហើយជិះរត់គេចខ្លួន តែភ័យពេក ក៏ជិះម៉ូតូដួលត្រូវម្ចាស់ទាន់ ស្រែកផ្អើលឆោឡោដល់អ្នកដំណើរជួយដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅជិតស្ថានីយ៍ប្រេងឥន្ទន:PTP ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សេង រឹត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ និងស្នាក់នៅមិនពិតប្រាកដ។
ចំណែកស្រ្តីជាម្ចាស់ម៉ូតូអាយុ២៥ឆ្នាំ មុខរបរបុគ្គលិកលក់ទូរស័ព្ទក្រុមហ៊ុនOppo ស្នាក់នៅផ្ទះជួល។

ម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1AU-8720។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីកសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់