ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

របាយការណ៍អ៊ីរ៉ាក់បង្ហាញថា៖ ISIS រៀបការជាមួយក្មេងស្រី មិនទាន់គ្រប់អាយុ

អ៊ីរ៉ាក់: កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ាក់ កំពុងប្រតិបត្តិការរំដោះនៅតំបន់ ក្នុងខេត្តអានបារ បានរកឃើញឯកសារបញ្ជាក់ថា ពួកសកម្មប្រយុទ្ធ Daesh បានរៀបការជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។

ឯកសារនេះ ត្រូវបានរកឃើញនៅតំបន់ជុំវិញបរិវេណទីក្រុង Al-Khalidiya ដែលទើបត្រូវបានរំដោះចេញ ពីការកាន់កាប់របស់ពួកសកម្មប្រយុទ្ធ Daesh (ISIL/ISIS)។ ឯកសារនោះជាលិខិតអាពាហ៍ពិពាហ៍ ដែលពួកគេបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ រវាងភេវរករ និងក្មេងស្រីមិនទាន់គ្រប់អាយុ។

លើសពីនេះទៅទៀត ឯកសារនោះបានកត់ត្រាទុកការប្រាក់ ដែលពួកភេរវករត្រូវចំណាយ សម្រាប់ការរៀបការនោះផងដែរ។

គួរបញ្ជាក់ដែរថា ភេរវកម្មដែលរៀបការជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ ក្នុងម្នាក់ត្រូវ បង់ប្រាក់ចំនួន ៤៥.០០០ ឌីណាអ៊ីរ៉ាក់ ប្រហែល ៣៨ ដុល្លារអាមេរិក សម្រាប់ការទទួលយកក្មេងស្រីជាប្រពន្ធ និង១៥.០០០ ឌីណាអ៊ីរ៉ាក់ ប្រហែល ១២ ដុល្លារអាមេរិក សម្រាប់កូនៗដែលនាងនឹងត្រូវផ្ដល់កំណើត៕

daesh-militants-marrying-kids-because-of

មតិយោបល់