ព័ត៌មានអន្តរជាតិ

លោក អូបាម៉ា ជំរុញឲ្យពលរដ្ឋខ្លួន ” ឈប់អស់សង្ឃឹមតទៀត”

អាមេរិកៈ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានជំរុញឲ្យពលរដ្ឋខ្លួន ” ឈប់អស់សង្ឃឹមតទៀត” ខណៈលោកបានកើតសរសើរ ដល់មន្ត្រីប៉ូលិស ៥នាក់ ដែលបានបាត់បង់ជីវិត អំទ្បុងពេលការលបបាញ់ ប្រហារ នៅទីក្រុង Dallas។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

លោកបាននិយាយក្នុងដំណើរទស្សនកិច្ចថា ”ការចង់ចាំមួយក្នុងទីក្រុង Dallas ប្រជាជនគួរតែព្យាយាម ស្វែងយល់នូវអត្ថន័យ ក្នុងចំណោមភាពសោកសៅទាំងនោះ ហើយប្រែមកជាការរួបរួមគ្នា”។
ដំណើរទស្សនៈកិច្ចរបស់លោកមកដល់ចំពេល ដែលមានភាពតានតឹងពូជសាសន៍ នៅទូទាំងប្រទេស។

គួរបញ្ជាក់ដែរថា ការប៉ះទង្គិចគ្នារវាងបាតុករ និងមន្ត្រីប៉ូលិសនៅទីក្រុង Dallas ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នៅពេលដែលប៉ូលិសបានបាញ់ សម្លាប់បុរសស្បែកខ្មៅម្នាក់ ឈ្មោះថា Philando Castile វ័យ ៣២ឆ្នាំ នៅក្បែរផ្លូវ St. Paul ក្នុងរដ្ឋ Minnesota កាពីថ្ងៃពុធកន្លងទៅ ដើម្បីឆ្លើយតបនឹងការបាញ់ របស់ប៉ូលិស៕

មតិយោបល់