ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្ហាញប្រព័ន្ធការពារអាកាសថ្មី មានសមត្ថភាពអាចរារាំងគោលដៅចំនួន ៦ នៅពេលតែមួយ

អ៊ីរ៉ង់ៈ ក្រសួងការពារជាតិអ៊ីរ៉ង់ បានបង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន មានឈ្មោះថា Khordad 15 ដែលអាចបាញ់គោលដៅចំនួន ៦ ក្នុងពេលតែមួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមភ្នាក់ងារសារព័ត៌មាន Tasnim បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសថ្មីនេះ បំពាក់ដោយរ៉ាដា អាចបាញ់ទាំងយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក ក្នុងចម្ងាយ ១៥០ គីឡូម៉ែត្រ និងតាមដានសកម្មភាពពួកវានៅចម្ងាយ ១២០ គីឡូម៉ែត្រ ។

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បាននិយាយថា ប្រព័ន្ធ Khordad 15 មានកាំជ្រួចរយៈចម្ងាយឆ្ងាយ Sayyad-3 មានសមត្ថភាពរុករកគោលដៅ ក្នុងចម្ងាយ ៨៥ គីឡូម៉ែត្រ និងវាយប្រហារពួកវានៅចម្ងាយ ៤៥ គីឡូម៉ែត្រ៕

មតិយោបល់