ព័ត៌មានអន្តរជាតិ

ការវាយប្រហាររដ្ឋាភិបាលស៊ីរី បង្កឲ្យជនស៊ីវិលរាប់ពាន់នាក់ ផ្លាស់ប្តូរលំនៅ ក្នុងតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាម

ស៊ីរីៈ ជនស៊ីវិលរាប់ពាន់នាក់ បាននាំគ្នារត់ភៀសខ្លួន ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែកទៅលើរបបដឹកនាំ ដោយពួកឧទ្ទាម ក្នុងខេត្ត Deraa ភាគខាងត្បូងប្រទេសស៊ីរី ចាប់តាំងពីថ្ងៃអង្គារកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។

ភាគច្រើននៃជនស៊ីវិលទាំងនោះ បានភៀសខ្លួនពីទីក្រុងតូច al-Herak និង Busra al-Harir ឆ្ពោះទៅភូមិក្បែរ តំបន់ក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាម ដែលមិនមានរងគ្រោះ ដោយការទម្លាក់គ្រាប់បែក នៅជិតព្រំដែនហ្ស៊កដានី។

ការវាយលុករបស់រដ្ឋាភិបាលស៊ីរីនាពេលថ្មីៗនេះ បានធ្វើឲ្យប្រាស់ចាកចេញពីកិច្ចព្រមព្រៀងអន្តរជាតិមួយ ដែលគាំទ្រដោយអាមេរិក។

សូមជំរាបថា យន្តហោះរដ្ឋាភិបាល បានទម្លាក់ខិត្តប័ណ្ណនៅសប្តាហ៍នេះ ជុំវិញតំបន់ដែលគ្រប់គ្រង ដោយពួកឧទ្ទាមនៅខេត្ត Deraa ដោយក្រុងដាម៉ាស បានជំរុញឲ្យអ្នកស្រុក សហការជាមួយកងកម្លាំងរដ្ឋាភិបាល ដើម្បីបណ្តេញក្រុមប្រដាប់អាវុធ៕

មតិយោបល់